Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវរួមគ្នាកម្ចាត់ចោលព័ត៌មានក្លែងក្លាយ ឲ្យអស់ពីទឹកដីកម្ពុជា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យរួមគ្នាកម្ចាត់ចោលនូវព័ត៌មានក្លែងក្លាយ ដែលពិភព លោកទាំងមូលកំពុងប្រយុទ្ធប្រឆាំង។ ការអំពាវនាវនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៣ ខែកុម្ភនេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «យើងត្រូវរួមគ្នាសម្លាប់ កម្ចាត់ចោលនូវព័ត៌មានក្លែងបន្លំៗ ព្រោះព័ត៌មានក្លែងបន្លំពិភពលោកទាំងមូល គេកំពុងប្រយុទ្ធប្រឆាំងជាមួយវា ដូច្នេះមិនត្រូវទុកឲ្យវារស់នៅលើទឹកដីកម្ពុជាទេ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ជាព័ត៌មានអាក្រក់ និងសាហាវបំផុត ហើយព័ត៌មានទាំងនេះ មិនមែនជាដំណើរការប្រជាធិបតេយ្យ ឬសិទ្ធិសេរីភាពបញ្ចេញមតិ នោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះថា «បរទេសមួយចំនួនបានជួបខ្ញុំ ខ្ញុំបានចោទសួរថា តើអាហ្នឹងវាជាសិទ្ធិបញ្ចេញមតិ ឬក៏ជាព័ត៌មានក្លែងក្លាយ ដែលពិភពលោកកំពុងតែស្អប់ខ្ពើម និងលុបបំបាត់…ឆ្លើយជាមួយខ្ញុំអត់រួចទេៗ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម