ព័ត៌មានជាតិ
អាជ្ញាធររៀបចំកែលម្អ និងតុបតែងក្រុងស្ទឹងសែនសម្រេចបាន ៩០% ហើយដើម្បីត្រៀមបុណ្យទន្លេ
អាជ្ញាធរក្រុងស្ទឹងសែនបញ្ជាក់ថា ការតុបតែង និងកែលម្អសោភ័ណភាពក្រុង សម្រេចបាន ៩០% ហើយ ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងពិធីបុណ្យទន្លេលើកទី៧។
លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន នៅយប់ថ្ងៃទី ២៨ ខែកុម្ភៈ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់ថា ការកែលម្អរសោភ័ណ្ឌភាព រួមជាមួយការតុបភ្លើងលម្អក្នុងក្រុង សម្រេចបាន៩០% ហើយ ដើម្បីត្រៀមធ្វើពិធីបុណ្យទន្លេ។ លោកបន្តថា ក្រោមការចង្អុលបង្ហាញពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានដាក់ចេញនូវផែនការសំខាន់ៗ ដើម្បីត្រៀមទទួលពិធីបុណ្យទន្លេលើកទី៧ នៅក្នុងខេត្តកំពង់ធំ។

ស្ថានភាពចំពោះមុខអាជ្ញាធរក្រុង ដែលមានការសហការគ្នាយ៉ាងជិតស្និតរវាង អាជ្ញាធរសង្កាត់ទាំងប្រាំបី កងកម្លាំងទាំងបី ជាពិសេសនោះ គឺមានការចូលរួមពីប្រជាពលរដ្ឋ អាជីវករ ស្ថានប័នរដ្ឋ និងឯកជន ក្នុងការរៀបចំតុបតែងភ្លើងលម្អររៀងៗខ្លួន ធ្វើឲ្យសោភ័ណ្ឌភាពតាមដងផ្លូវជាតិលេខ ៦ នៅក្នុងក្រុង នៅសួនដំរីជាន់ខ្លា សួនស្ទឹងសែន សួនវិមានឯករាជ្យ និងរង្វង់មូលលោកតាក្រហម “ក” មានភាពស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង។
ទន្ទឹមនេះផងដែរ បុណ្យទន្លេក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត” បានរៀបចំតាំងភ្លើងលម្អលើស្ពានស្ទឹងសែន ដែលនៅផ្នែក ខាងលិច នៃស្ពាន មានពាក្យ “អគុណសន្តិភាព និងពិធីបុណ្យទន្លេ ខេត្តកំពង់ធំ” ផងដែរ។

លោកបញ្ជាក់ថា កិច្ចការងារដែលត្រូវយកចិត្តទុកដាក់បំផុតក្នុងស្ថានភាពនេះ គឺការរៀបចំថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលមកលេងកំសាន្ត នៅតាមសួន សាធារណៈ ដែលបានតុបតែងភ្លើងរួច ព្រោះប្រជាពលរដ្ឋទាំងអស់មានការចាប់អារម្មណ៍យ៉ាងខ្លាំង មកកម្សាន្ត ថតរូប បំបាត់ការនឿយហត់ក្រោមពីសម្រាកការងារប្រចាំថ្ងៃ៕


អត្ថបទ៖ ឈាង មករា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ