ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ការផ្សារភ្ជាប់ទំនាក់ទំនង គឺជាការជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចស្វែងយល់អំពីស្ថានភាពពិត
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសតាមរយៈការជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ច ដើម្បីស្វែងយល់អំពីស្ថានភាពពិតនៃវឌ្ឍនភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដូចទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាកាណាដា នាឱកាសនេះគឺជាទំនាក់ទំនងដ៏ល្អប្រសើរបំផុត។

លោកជំទាវ ថ្លែងបែបនេះ ខណៈទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងលោក វ៉ិចទ័រ អូ សមាជិកព្រឹទ្ធសភាកាណាដា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីរសៀល ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៣។

លោកជំទាវ បានសម្តែងនូវការស្វាគមន៍ ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោក វ៉ិចទ័រ អូ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះផងដែរ លោកជំទាវបានជម្រាបអំពីស្ថានភាពនយោបាយ និងស្ថានភាពសេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជាជូនដល់គណៈប្រតិភូ និងបានលើកឡើងផងដែរអំពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា សំដៅធ្វើយ៉ាងណាដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសតាមរយៈការជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ច ដើម្បីស្វែងយល់អំពីស្ថានភាពពិត នៃវឌ្ឍនភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដូចទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាកាណាដា នាឱកាសនេះ។

ជាការឆ្លើយតបលោក វ៉ិចទ័រ អូ បានកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។ ជាពិសេស ការទប់ស្កាត់នូវការឆ្លងរីករាលកូវីដ-១៩ រហូតក្លាយជាប្រទេសដែលឈានមុខគេ ក្នុងការងើបចេញពីវិបត្តិកូវីដ-១៩ និងបានបើកដំណើរការប្រទេសឡើងវិញ។ លោក វ៉ិចទ័រ អូ ក៏បានបន្តទៀតថា ទំនាក់ទំនងទ្វេភាគីកាណាដា-កម្ពុជា បានគូសបញ្ជាក់អំពីចំណងមិត្តភាពរឹងមាំរវាងរដ្ឋាភិបាល, ប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីយូលង់មកហើយ។

លោកជំទាវ ក៏បានថ្លែងអំណរគុណដល់លោក វ៉ិចទ័រ អូ ចំពោះការបំពេញទស្សនកិច្ចនៅកម្ពុជា និងជូនពរដល់ប្រតិភូស្នាក់ទៅប្រកបដោយផាសុខភាព និងត្រលប់ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព៕
អត្ថបទ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


