ព័ត៌មានជាតិ
កាណាដាកំពុងស្វែងរកឪកាសពង្រីកការវិនិយោគ និងទំហំពាណិជ្ជកម្មជាមួយកម្ពុជា
មន្រ្តីពាណិជ្ជកម្មកាណាដាកំពុងសំឡឹងរកឪកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជាក្នុងការជំរុញការវិនិយោគ និងការដោះដូរទំនិញរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនបន្ថែមទៀត។

លោក ប៉ូល ថូពីល តំណាងមន្រ្តីពាណិជ្ជកម្មកាណាដា ប្រចាំតំបន់ឥណ្ឌូ បាស៊ីហ្វិក និង តំណាងពាណិជ្ជកម្មកាណាដា ស្ថានទូតកាណាដាកាលពីថ្ងៃទី ១២ ខែកញ្ញាបានដឹកនាំក្រុមហ៊ុនមួយចំនួនជួបពិភាក្សាការងារជាមួយលោក គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានៅទីស្នាក់ការសភា។
លោក ប៉ូល បានលើកឡើងអំពី សារៈសំខាន់នៃការចូលរួមពីសមាជិកសភាពាណិជ្ជកម្មកម្ពុជា ក្នុងការទាក់ទាញ វិនិយោគិន និងធុរជនកាណាដាមកប្រទេសកម្ពុជា ដោយធុរជនមួយចំនួនធំ ពុំទាន់ស្គាល់ពីសក្តានុពលសេដ្ឋកិច្ច និងកាលានុវត្តភាពនៅកម្ពុជានៅឡើយទេ។

លោកថា៖«រដ្ឋាភិបាលកាណាដា មានគោលបំណងក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគជិតស្និទ្ធជាមួយ កម្ពុជា ព្រមទាំងប្រទេសផ្សេងៗនៅក្នុងតំបន់ឥណ្ឌូ បាស៊ីហ្វិក»។
លោកគួច ផេង បានទទួលស្វាគមន៍សម្រាប់ចំណាប់អារម្មណ៍ ក្នុងការពង្រីក ពាណិជ្ជកម្ម និងវិនិយោគបន្ថែម នៅប្រទេសកម្ពុជា។ លោកក៏បានសង្កត់ធ្ងន់អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលមិនអាចមើលរំលងបាន ព្រមទាំងលើកទឹកចិត្តឲ្យមានធុរជន និងវិនិយោគិនកាណាដាបន្ថែម រួមគ្នាអភិវឌ្ឍន៍បន្ថែមទៀត។
លោកក៏បានចែករំលែកអំពីសក្តានុពលផលិតផលកសិកម្ម និងពីបរិយាកាសវិនិយោគ សក្តានុពលនៃកម្លាំងពលកម្ម និងសន្តិភាពនៅកម្ពុជា ដែលជាកត្តាសំខាន់ ក្នុងការវិនិយោគ។
ប្រទេសកាណាដា គឺជាដៃគូដ៏សំខាន់របស់កម្ពុជា ទាំងការស្វែងរកសន្តិភាពនាពេលអតីតកាល និងការកសាងសេដ្ឋកិច្ច ដោយប្រទេសកាណាដាគឺជាដៃគូពាណិជ្ជកម្មលេខរៀងទី៨ របស់កម្ពុជា។
នៅក្នុងឆ្នាំ២០២២ ទំហំវិនិយោគដោយផ្ទាល់(FDI) ពីប្រទេសកាណាដា មានទំហំរហូតដល់ ២.០៦២ពាន់លានដុល្លារ បូករួមជាមួយនឹងគំនិតផ្តួចផ្តើមចូលក្នុងទីផ្សារកាណាដា ដែលផ្តល់នូវកូតាក្នុងការលើកលែងពន្ធដល់កម្ពុជា លើមុខទំនិញដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ។

យោងតាមរបាយការណ៍«ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣» ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា(NBC) នៅថ្ងៃទី២០ឧសភាកន្លងទៅនេះ លំហូរ FDI ឈានដល់ ៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ កើនឡើង១០,៦ ភាគរយក្នុងនោះលំហូរទុន FDI ពីប្រទេសចិននៅតែឈរនៅលំដាប់កំពូល។
ប្រទេសអាស៊ីផ្សេងទៀតក៏បានរួមចំណែកដល់លំហូរ FDI រួមមានកូរ៉េខាងត្បូង (១០,២ភាគរយ) ជប៉ុន (៧,៦ភាគរយ) និងសិង្ហបុរី (៦,៦ភាគរយ) ខណៈដែល FDI ពីប្រទេសកាណាដាក៏មានទំហំ (៩,៥ភាគរយ) ផងដែរ។ ប្រទេសទាំងនេះវិនិយោគជាចម្បងលើផ្នែកហិរញ្ញវត្ថុ អចលនទ្រព្យ និងការផលិត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


