ព័ត៌មានជាតិ
នាវាចម្បាំងកាណាដាមួយគ្រឿងចូលចតនៅកំពង់ផែកម្ពុជា
នាវាចម្បាំងកងទ័ពជើងទឹកប្រទេសកាណាដា HMCS OTTAWA- FFH 341 បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង១០ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពជើងទឹកកម្ពុជា-កាណាដា។

នាវាចម្បាំងនេះដឹកនាំដោយមេបញ្ជាការ Adrino Lozer ចូលចតចំនួន៤ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។ ក្នុងពេលចូលចតនាវិកនៃកប៉ាល់នេះចំនួន២៥៥នាក់នឹងចូលរួមការប្រកួតបាល់ទះមិត្តភាពជាមួយកម្លាំងកម្ពុជា ព្រមទាំងទៅពិនិត្យមជ្ឈមណ្ឌលវិជ្ជសាស្ត្រនៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ផ្លោតលើជំនាញការុករកស្វែងរក និងសង្គ្រោះ។

គួរឱ្យដឹងដែរថានាវាឈ្មោះ HMCS OTTAWA – FFH 341 នេះមានបណ្ដោយ ១៣៤,៧ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ ជម្រៅទឹក ៧,៥ម៉ែត្រ មានល្បឿន ៣០ knots អាចផ្ទុកទម្ងន់បាន ៥១០០តោន ព្រមទាំងមានឧទ្ធម្ភាគចក្រ CH-148 Cyclone ១គ្រឿងផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


