ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ រដូវដេញថ្លៃបានមកដល់ហើយ ពីពេលនេះរហូតដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ខណៈដែលការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ជិតឈានចូលនោះ គឺរដូវកាលដេញថ្លៃរបស់គណបក្សនយោបាយនានា បានចាប់ផ្ដើមហើយ។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស-និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី ៦ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា បានអនុវត្តគោលនយោបាយជាក់ស្ដែងរួចហើយ នៅក្នុងការជួយដោះស្រាយបញ្ហានានាប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក៏ទទួលបានផលរួចមកហើយដែរ និងពង្រីកនូវការទទួលបានផលបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា រដូវកាលដេញថ្លៃរបស់គណបក្សនយោបាយនានា បានមកដល់ហើយ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ពិតហើយ រដូវដេញថ្លៃបានមកដល់ហើយ ពីពេលនេះរហូតទៅដល់ថ្ងៃ ២៣ ខែកក្កដា ឆ្នាំ ២០២៣ គឺជារដូវដេញថ្លៃៗ ច្បាស់ជាមាន បក្សមួយនេះ គេថា ម្នាក់ត្រូវបានប៉ុនណេះរៀល បក្សនោះគេថា ម្នាក់បានប៉ុនណេះរៀល»៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


