ជីវិតកម្សាន្ដ
អ្នកកាន់កាមេរ៉ាថត គូម៉ា បញ្ជាក់ប្រាប់ស្ថានការណ៍ និងអាការរបួស ក្រោយធ្លាក់ពីលើឆាកតន្ត្រី
ថ្មីៗនេះមានការចាប់អារម្មណ៍ និងផ្ទុះការរិះគន់លើតារាចម្រៀងលោក គូម៉ា ជុំវិញក្រុមការងារថតក្នុងការប្រគំតន្ត្រីមួយបានធ្លាក់ពីលើឆាកយ៉ាងភ្ញាក់ផ្អើល ប៉ុន្តែតារាប្រុសរូបនេះបែរជានៅច្រៀងជាធម្មតា ហាក់ដូចគ្មានរឿងអ្វីកើតឡើងបន្តិចសោះ។

បន្ទាប់ពីមានការរិះគន់ ភ្លាមៗនោះ តារាចម្រៀងលោក គូម៉ា បានចេញមុខធ្វើការបកស្រាយទៅកាន់មហាជនចំពោះហេតុការណ៍ដែលកើតឡើងដោយចៃដន្យមួយនេះទៅលើក្រុមការងារថតអំឡុងពេលនោះ។ ជាថ្មីម្ដងទៀត លោក គូម៉ា បានលើកឡើងថា អរគុណបងប្អូនដែលបារម្ភចង់ដឹងពីសុខទុក្ខCameraman ដែលបានជួបហេតុការណ៍ធ្លាក់ពីឆាក មកដល់ពេលនេះគាត់មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ហើយបងប្អូនអាចមកស្ដាប់ហេតុផល ក៏ដូចជាហេតុការណ៍ដែលបានកើតឡើងនៅក្នុងថ្ងៃ នៃការប្រគំតន្ត្រីដោយផ្ទាល់មាត់របស់ប្អូន cameraman បាន។

ងាកទៅចាប់អារម្មណ៍មកមើលការបញ្ជាក់ប្រាប់នូវស្ថានការណ៍ និងអាការរបួសក្រោយធ្លាក់ពីលើឆាកតន្ត្រី លោក ផុន សៀវប៉េង ដែលជាអ្នកថតក្នុងហេតុការណ៍នោះបានឲ្យដឹងថា សម្រាប់អាការក្នុងខ្លួនលោកគឺអត់មានអ្វីធ្ងន់ធ្ងរទេ ពោលគឺគ្រាន់តែនៅចុកកន្លែងដែលប៉ះទង្គិចបន្តិចបន្តួចប៉ុណ្ណោះ។ លោកបានលើកឡើងថា “ខ្ញុំអត់អីទេបងប្អូន សូមកុំបន្ទោស គូម៉ា ទាំងខ្ញុំ និងក្រុមការងារ ព្រមទាំងបង គូម៉ា វាពិតជានឹកស្មានមិនដល់ ស្រមៃមើលមិនឃើញទេថា មានរឿងនឹងកើតឡើងទេ”។

លោកបញ្ជាក់ទៀតថា ពេលធ្លាក់ភ្លាម បានក្រុមការងារជួយខ្លួនទាន់ពេលវេលា រួចហើយ គូម៉ា បានច្រៀងចប់ភ្លាម ក៏បានទៅមើល និងសួរនាំពីអាការ។ រួចលោក គូម៉ា ក៏បានទៅប្ដូរសម្លៀកបំពាក់រួច ក៏មកមើលលោកម្តងទៀត ហើយលោក គូម៉ា ក៏បានជូនថវិកាដល់លោកផងដែរ។ លោកបន្ថែមថា សូមអរគុណបងប្អូនដែលអាណិតស្រលាញ់ដល់រូបខ្ញុំទាំងអស់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


