Connect with us

KPT+

ស្រាវីស្គី ៤ ដប មានតម្លៃថ្លៃបំផុតលើពិភពលោក

បានផុស

នៅ

ស្រា​វីស្គី​​​ផលិត​ពីការបិទ​គ្រាប់​ធញ្ញជាតិដូចជា barley, ពោត, rye, និងស្រូវសាលីដែលពេញនិយមជាងគេបង្អស់ ចំណែកតម្លៃ​ស្រា​វីស្គី​កំណត់​ដោយ​អាយុ គុណភាព រសជាតិ​ និងសំបកដប​​ ។ ខាងក្រោមនេះជាស្រាវីស្គីមានតម្លៃថ្លៃបំផុតលើពិភពលោក ៤ ដប ៖

១. Isabella’s Islay តម្លៃ ៦,២០០,០០០ ដុល្លារ

ស្រា Isabella’s Islay ជាផលិតផលរបស់ក្រុមហ៊ុនភេសជ្ជៈប្រណិតនៃចក្រភពអង់គ្លេស វាមានតម្លៃថ្លៃកប់ពពកមកពីការរចនានៃដបស្រាដែលធ្វើពីមាសស ដាំពេជ្រសុទ្ធ ៨,៥០០ គ្រាប់ និងត្បូងទទឹម ៣០០ គ្រាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. The Emerald Isle Collection តម្លៃ ២ លានដុល្លារ

ស្រា The Emerald Isle Collection បង្កើតឡើងដោយគ្រួសារ Bradley ជនជាតិអៀរឡង់ ហើយលក់ចេញកាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្នុងប្រអប់មានវត្ថុ ៧ យ៉ាងសំខាន់ៗធ្វើពីមាសសុទ្ធនិងត្បូងមរកត ។

៣. The Macallan ១៩២៦ តម្លៃ ១,៩ លានដុល្លារ

ក្នុងឆ្នាំ ២០១៩ ស្រា The Macallan ត្រូវដាក់ដេញថ្លៃនៅ Sotheby’s ក្រោមតម្លៃ ១,៩ លានដុល្លារអាមេរិក នេះគឺជាដបដំបូងដែលបង្ហាញពីការរចនាគូរដោយដៃរបស់វិចិត្រករ Michael Dillon ជនជាតិអៀរឡង់ និងជាផ្នែកមួយនៃខូឡិចសិន “The Macallan Fine and Rare” ។

៤. The Macallan Michael Dillon ១៩២៦ តម្លៃ ១,៥៣ លានដុល្លារ 

ដបស្រាវីស្គីអាយុ ៦០ ឆ្នាំខាងលើគូរដោយវិចិត្រករ Michael Dillion ត្រូវបានចេញផ្សាយក្នុងឆ្នាំ ១៩៩៩ ហើយដាក់ដេញថ្លៃនៅ Christie ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ។

ម៉្យាងទៀតស្រាវីស្គីមានកម្រិតសារធាតុ ប៉ូលីហ្វីណុល ខ្ពស់ដែលអាចប្រឆាំងអុកស៊ីតកម្មមានមូលដ្ឋានលើរុក្ខជាតិជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងយ៉ាងមានប្រសិទ្ធភាព ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ស្រាវីស្គីដបធំជាងគេបំផុតលើពិភពលោក ដាក់ដេញថ្លៃហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អង្គការ​AHF​ប្រារព្ធ​ទិវា​សុខភាព​ពេល​មក​រដូវ​ដើម្បី​ឱ្យ​សង្គម​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ទៅលើ​ស្ត្រី​និង​ក្មេងស្រី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនិកជនយ៉ាងច្រើនចូលទស្សនា ព្រឹត្តិការណ៍ការប្រណាំងម៉ូតូនិងឡាន «Car & Bike Festival» នៅព្រលានយន្តហោះចាស់ ក្រុងសៀមរាប

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិន​បើក​ក្រុមហ៊ុន Cambodia Juxian HR Educational Management​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វិភាគអន្តរជាតិ៖ ចិនប្តេជ្ញាដាក់ទណ្ឌកម្មខ្លាំងក្លា ចំពោះទង្វើណាដែលចង់ផ្តាច់ខ្លួនរបស់កោះតៃវ៉ាន់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

បាក់ដីដ៏សាហាវ កម្ទេចផ្ទះ ១ ១៨២ខ្នង, កប់មនុស្សជាង ៣០០នាក់ នៅ ប៉ាពូអាស៊ីនូវែលហ្គីណេ

Sokha Hotels

ព័ត៌មានពេញនិយម