ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ វិស័យកសិកម្មកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបន្ធូរបន្ថយនូវស្ថានភាពតានតឹងផ្នែកសេដ្ឋកិច្ច
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា វិស័យកសិកម្មកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបន្ធូរបន្ថយនូវស្ថានភាពតានតឹងផ្នែកសេដ្ឋកិច្ច។

ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបាននាពេលកន្លងមក ដូចដែលលោករដ្ឋមន្ត្រី ឌិត ទីណា បានរាយការណ៍។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាពិភពលោក បានជួបប្រទះនូវវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងឥទ្ធិពលអវិជ្ជមាននៃភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយ ដែលបណ្ដាលមកពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនក៏ដោយ តែភាពរឹងមាំនៃកសិកម្មកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបន្ធូរបន្ថយនូវស្ថានភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសបញ្ចៀសបានទាំងស្រុងវិបត្តិស្បៀងអាហារ និងអតិផរណានៃតម្លៃស្បៀង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


