ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត ឲ្យចាប់ខ្លួនចំពោះបុគ្គលដែលយកឈ្មោះរបស់ឯកឧត្ដម ទៅប្រព្រឹត្តអំពើល្មើសច្បាប់
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា នាពេលអនាគត បានថ្លែងបញ្ជាក់ដល់អាជ្ញាធរមានសមត្ថកិច្ចថា មិនចាំបាច់ស្នើសុំយោបល់របស់ឯកឧត្ដមនោះទេ ប្រសិនបើមានបុគ្គលរូបណាយកឈ្មោះ ឬជាជំនួយការ ឬក៏ជាអ្នកដើរជាមួយឯកឧត្ដមរាល់ថ្ងៃក៏ដោយ ឲ្យតែប្រព្រឹត្តល្មើសច្បាប់ អាចចាប់ខ្លួនពួកគេបាន។

ការថ្លែងបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បែបនេះ គឺតាមរយៈវីដេអូជិត ២នាទី របស់ឯកឧត្ដម ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣នេះ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រសិនបើមានបុគ្គលរូបណាដែលយកឈ្មោះ ឬជាជំនួយការរបស់ឯកឧត្ដម ទៅប្រព្រឹត្តអំពើខុសច្បាប់អាចចាប់ខ្លួនបុគ្គលរូបនោះ ដោយមិនចាំបាច់ស្នើសុំយោបល់របស់ឯកឧត្ដម ឡើយ។ លើសពីនេះទៀត ឯកឧត្ដមក៏នឹងប្ដឹងបុគ្គលនោះបន្ថែមទៀត នៅពេលទទួលព័ត៌មានជាក់លាក់។

ឯកឧត្ដមបណ្ឌិត មានប្រសាសន៍បន្តបែបនេះថា «អ្នកបានរូបថតមួយប៉ុស្ដិ៍ជាមួយខ្ញុំ ដើរទៅធ្វើបាបគេ ខ្ញុំថតសែលហ្វីជាមួយរាប់ពាន់នាក់ រាប់រយនាក់ អ្នកខ្លះអញ្ចឹងណា ថ្ងៃមុនគេមកសួរខ្ញុំ ជំនួយការខ្ញុំ បងមានម្នាក់យករូបថត ថតជាមួយបងឯងទៅគាបគេនៅកំពង់សោមថា ជាជំនួយការផ្ទាល់បងឯង ហើយបងឯងឲ្យជាបេសកជនពិសេស ចុះទៅចាប់ដី»។
ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ច អាចចាប់ខ្លួនបុគ្គលដែលយកឈ្មោះ ឬជំនួយការ ឬក៏អ្នកដើរជាមួយឯកឧត្ដមរាល់ថ្ងៃក៏ដោយ ឲ្យតែប្រព្រឹត្តអំពើល្មើសច្បាប់ ដោយមិនចាំបាច់សុំយោបល់អ្វីឡើយ។
ឯកឧត្ដមបណ្ឌិត លើកឡើងថា «ហើយបើប្រាប់ខ្ញុំស្រួលទៀត ខ្ញុំនឹងប្ដឹងបន្តទៀត ចឹងបើថ្ងៃក្រោយអាជ្ញាធរគេដកពាក្យបណ្ដឹង ក៏នៅជាប់ពាក្យបណ្ដឹងរបស់ខ្ញុំដែរ ព្រោះបណ្ដឹងធ្វើឲ្យខូចឈ្មោះ ខំចង់ងាប់រកតែពេលជួបប្រពន្ធកូនជួបពុំបាន មកសន្សំបុណ្យបានតិចៗ ស្រាប់តែគេយកមកគំពូបចោលទាំងអស់»។
ជាការកត់សម្គាល់ នេះមិនមែនជារឿងថ្មីនោះទេ តែជាបញ្ហាមួយដែលកើតឡើងជារឿយៗ និងជាច្រើនឆ្នាំមកហើយ ដែលជនខិលខូចមួយចំនួន បានប្រើប្រាស់ឈ្មោះរបស់ឥស្សរជនសំខាន់ៗ រួមទាំងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ផង ពីសំណាក់បុគ្គលមួយចំនួន ដើម្បីប្រព្រឹត្តិនូវអំពើមិនល្អ ដែលពេលខ្លះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋដ៏ទៃទៀត។ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវថា «យើងត្រូវព្យាយាមរួមគ្នាលុបបំបាត់ទង្វើខ្វះភាពសុចរិតបែបនេះ»៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


