Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់ នាវាស្វ័យការពារជើងទឹក ជប៉ុន ដែលចូលចតនៅកំពង់ផែ ព្រះសីហនុ ថ្ងៃនេះ

បានផុស

នៅ

នាវាស្វ័យ​ការពារ​ជើងទឹកជប៉ុន ១ គ្រឿងបាន​ចូលចតដោយជោគជ័យនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង ៩ និង ៥០ នាទីព្រឹកថ្ងៃអង្គារនេះ ។ នាវាស្វ័យការពារ​ជើងទឹកជប៉ុនដែលនឹងធ្វើទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៣ ថ្ងៃនេះមានឈ្មោះ KIRISAME-(DD-104) ​ដឹកនាំ​ដោយ​មេបញ្ជាការនាវា លោកវរនាវីឯក​ Maki Takayuki ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវា KIRISAME-(DD-104) ផ្តើមផលិតឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៩៦ ដោយក្រុមហ៊ុន Mitsubishi Heavy Industries Nagasaki ។ នាវាមួយនេះផ្ទុកមនុស្ស ១៧០ នាក់ មានបណ្ដោយ ១៥១ ម៉ែត្រ​ និង​ទទឹង ១៧.៤ ម៉ែត្រ និង​ជម្រៅ​ទឹក ៩ ម៉ែត្រ ដោយអាច​ផ្ទុកទម្ងន់​បាន​ ៤,៥៥០ តោន រួមទាំង​មានឧទ្ធម្ភចក្រ​ចំនួន ០១ គ្រឿងផង​ដែរ ។

KIRISAME-(DD-104) គឺជានាវាពិឃាតទី ៤ ក្នុងចំណោមនាវាធុន Murasame របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (JMSDF) ។ ក្រោយពីផលិតរួច​ នាវានេះត្រូវបានគេដាក់ឲ្យដំណើរការ​នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ១៩៩៧ និងចូលរួមបេសកកម្មលើកដំបូងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩៩ ក្នុងកងការពារនៅមូលដ្ឋាន Sasebo ។

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វាបានចាកចេញពីមូលដ្ឋាន Sasebo សម្រាប់តំបន់មជ្ឈិមបូព៌ា ក្នុងនាមជានាវាបញ្ជូនព័ត៌មានដល់ក្រុមកងអនុសេនាធំជើងទឹកទី ២ ។ នៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០ នាវានេះបានចូលរួមក្នុងការហ្វឹកហ្វឺនរួមគ្នាជាមួយកងនាវា ជប៉ុន-អាមេរិក និងអូស្ត្រាលីនៅសមុទ្រចិនខាងត្បូង ។

បន្ទាប់ពីបញ្ចប់បេសកកម្មនេះហើយ នាវាពិឃាត KIRISAME-(DD-104) បានវិលចូលមូលដ្ឋាន Sasebo វិញនៅថ្ងៃទី២៦ ខែតុលា ឆ្នាំដដែល ខណៈក្រោយៗមក នាវានេះក៏បានចូលរួមក្នុងបេសកកម្មផ្សេងទៀតផងដែរ ហើយចុងក្រោយនេះបានចូលចតនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុតែម្ដង ៕

ប្រែសម្រួលដោយ ៖​ នាង រតនៈ

ប្រភព ៖ Wikipedia

ចុចអាន ៖ លោក គីម ជុងអ៊ុន បញ្ជាឲ្យបង្កើនការផលិតសម្ភារៈពាក់ព័ន្ធអាវុធនុយក្លេអ៊ែរ

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី​៖ គ្មានការធានាសុវត្ថិភាព​ដល់​​ប្រតិភូបរទេស​​ចូលរួម​ក្បួន​ព្យុហយាត្រា​ក្នុងថ្ងៃជ័យជម្នះ​រុស្ស៊ីទេ​

ព័ត៌មានជាតិ៧ ម៉ោង មុន

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ MK-82 មួយគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅស្រុកប្រាសាទបល្ល័ង្ក

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក គីម បង្អួត​ពី​ភាពជឿនលឿនក្នុងបច្ចេកវិទ្យារថក្រោះ​របស់​កូរ៉េ​ខាង​ជើង

នយោបាយ៦ ម៉ោង មុន

ប្រទេសទីម័រឡេស្ដេនឹងបំពាក់គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតជូន​សម្ដេចតេជោ

Sokha Hotels

ព័ត៌មានពេញនិយម