ព័ត៌មានជាតិ
ផ្សារទំនើបអ៊ីអន មានជ័យ ពុំបានបិទទ្វារដូចពាក្យចចាមអារ៉ាមឡើយ
ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួន រស់នៅរាជធានីភ្នំពេញ បានលើកឡើងថា ផ្សារទំនើបអ៊ីអនមានជ័យ ឬអ៊ីអន៣ ត្រូវបានបិទទ្វារ ដោយសារក្ស័យធន។

ឆ្លើយតបនឹងការលើកឡើងនេះ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ផ្សារអ៊ីអនមានជ័យ ពុំមានការបិទទ្វារនោះទេ។ លោកបញ្ជាក់ដូច្នេះថា« បើសិនជាមានការបិទអាជីវកម្មមែននោះ គឺអាជ្ញាធរច្បាស់ជាទទួលព័ត៌មានជាផ្លូវការជាក់ជាពុំខាន។ ផ្ទុយទៅវិញ អាជ្ញាធរបានទទួល ព៌ត័មានស្តីពីការបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី៧ ខែមេសាខាងមុខនេះ»។
លោកចៅសង្កាត់ បានសង្កត់ធ្ងន់ថា ចំពោះពាក្យចចាមអារ៉ាមដែលថា ផ្សារទំនើបអ៊ីអនមានជ័យ ត្រូវបិទទ្វារនោះ គឺជាព័ត៌មាន មិនពិតនោះទេ។

ទន្ទឹមនឹងនេះ ភ្នាក់ងារសារព័ត៌មានកម្ពុជាថ្មី បានចុះទៅដល់ទីតាំងផ្សារផ្ទាល់ ដោយសង្កេតឃើញថា ផ្សារទំនើបអ៊ីអនមានជ័យ នៅបើកដំណើរការ និងមានអាជីវករលក់ដូរជាធម្មតា នៅថ្ងៃទី ៣០ មីនានេះ។
តាមការសង្កេតជាក់ស្តែង ភ្នាក់ងារយើងបានរាយការណ៍ថា ការបើកដំណើរនេះ ពេលព្រឹកមិនសូវមានភ្ញៀវ ដូចពេលល្ងាចនោះទេ។
សូមបញ្ជាក់ថា ផ្សារទំនើបអ៊ីអន មានជ័យ (អ៊ីអន៣) បានបើកដំណើរការសាកល្បងជាផ្លូវការ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ ផ្សារទំនើបនេះមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ បើតាមការគូសបញ្ជាក់ក្រុមហ៊ុន AEON Mall Cambodia កន្លងទៅ បានឱ្យដឹងថា ការដាក់ឱ្យដំណើរការនេះធ្វើឡើងលើផ្នែកមួយចំនួនប៉ុណ្ណោះ មិនទាន់ដាក់ឱ្យដំណើរការទាំងស្រុងនោះទេ។

ផ្សារទំនើប អ៊ីអន៣ សាងសង់នៅលើផ្ទៃដីជាង ១៧ម៉ឺនម៉ែត្រការ៉េ និងមានហាងសរុបប្រមាណ២៥០ហាង ដោយមានកន្លែងចតរថយន្ដអាចដាក់បានដល់ទៅ៤ពាន់គ្រឿង។ ចំពោះការសាងសង់ផ្សារទំនើប អ៊ីអន ទី៣ ត្រូវបានចំណាយថវិការហូតដល់ទៅ ២៨៩,៦ លានដុល្លារអាមេរិក ដែលថវិកានេះ ត្រូវវិនិយោគទាំងស្រុងដោយក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


