Connect with us

ព័ត៌មានជាតិ

ព្រលានយន្តហោះ​តេជោ​ក្រុង​តាខ្មៅ​ សម្រេច​ការ​សាងសង់​បាន​ជាង ៤០ ភាគរយ

បានផុស

នៅ

គម្រោង​ព្រលាន​យន្តហោះ​ថ្មី​នៅ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង​ខេត្ត​កណ្តាល​ សម្រេច​ការ​សាងសង់​បាន​ជាង ៤០ ភាគរយ។

ឆ្លើយ​ទៅ​សំនួរ​របស់​កម្ពុជា​ថ្មី​នៅ​ក្នុង​សន្និសីទ​​ជោគជ័យ​រយៈ​ពេល ៥ ឆ្នាំ​នៅ​ព្រឹក​មិញ​នេះ លោក នូវប៉េង ច័ន្ទតារា អភិបាល​រង​ខេត្ត​កណ្តាល​បាន​បញ្ជាក់​ថា គម្រោង​សាងសង់​ព្រលាន​យន្តហោះតេជោ​​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ វឌ្ឍនភាព​គិត​មក​ដល់​ពេល​នេះ​សម្រេច​បាន ៤៤,៣ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ឡែក​ជុំវិញ​ការ​ដោះ​ស្រាយទំនាស់​ដី​ពាក់ព័ន្ធ​គម្រោងអភិវឌ្ឍ​​ព្រលាន​ លោក នូវប៉េង ច័ន្ទតារា បាន​បញ្ជាក់​ថា លើ​ផ្ទៃដី​សរុប ២៦០០ ហិកតា​ សម្រេច​បាន ៦៣,១ ភាគរយ ស្មើ ​១៦៤០ ហិកតា។ ក្នុង​នោះ​ដី​ដែល​ត្រូវ​ដោះស្រាយ​បន្ត​ជាមួយ​ប្រជាពលរដ្ឋ​មាន​ជាង ៣០២ ហិតា ត្រូវ ១១%។

លោក​លើក​ឡើង​ថា ទិដ្ឋភាព​ដី​នៅ​គម្រោង​អភិវឌ្ឍ​ព្រលានថ្មី​​នេះ​បែងចែក​ជា​ពីរ មួយ​ដី​ទិញ​ដោយ​ក្រុមហ៊ុន​និង​មួយ​ទៀត​ជា​ដី​រូបវន្ត​បុគ្គល​ដែល​ពលរដ្ឋ​គ្រប់គ្រង។ ដី​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​មិន​ពិបាក​ដោះស្រាយ​ទេ​ដែលសរុប​មាន​ជាង ៦៥៧ ហិកតា ត្រូវ ២៥,២៦%។ អ្វី​ត្រូវ​ដោះស្រាយ​បន្ត​ជាមួយ​ប្រជាពលរដ្ឋ​លើ​ទំហំដី​ជាង​ ៣០២ ហិកតា ដោយ​អាជ្ញាធរ​កំពុង​ព្យាយាម​រក​ដំណោះស្រាយ ដោយ​មាន​ការ​ដឹកនាំ​សម្របសម្រួល​ពី​ក្រសួង​ដែនដី​នគរោបនីយកម្ម​និង​សំណង់។

ជាមួយគ្នានេះ​ទាក់ទង​គម្រោង​អភិវឌ្ឍ​ព្រលាន​យន្តហោះ​តេជោ​ក្រុង​តាខ្មៅ ​លោក នូវប៉េង ច័ន្ទតារា​ បាន​បញ្ជាក់បន្ថែម​​ថា ក៏​​ត្រូវ​មាន​ការ​សាងសង់​ផ្លូវ​តភ្ជាប់​ផង​ដែរ។ បើ​តាមអភិបាល​រងនិង​ក៏​ជាអ្នកនាំពាក្យ​សាលា​ខេត្ត​កណ្តាល​ផង​នោះ ផ្លូវ​ចូល​ព្រលាន​ដែល​ត​ភ្ជាប់​ផ្លូវ​ជាតិ​លេខ ២ និង​ពី​មហាវិថី​សម្តេច​តេជោ​ដែល​មាន​ប្រវែង ១៣,៥ គីឡូម៉ែត្រ​បច្ចុប្បន្ន​សម្រេច​បាន​ជាង ៣៥ ភាគរយ។

«អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុងតាខ្មៅ» បាន​ដំណើរការ​សាងសង់​ជាង ២ ឆ្នាំ ដែល​ចាយ​ទុន​វិនិយោគ​ជិត ២ ពាន់លាន​ដុល្លារ​។ ព្រលាន​យន្តហោះតេជោក្រុង​តាខ្មៅគ្រោង​បញ្ចប់​ដំណាក់​កាល​ទី ១ នៅ​ឆ្នាំ​២០២៤ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៥។

ព្រលាន​យន្តហោះ​កម្រិត 4F នឹង​ប្រើប្រាស់​ជំនួស​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​​វិសាល​ភាព​ព្រលាន​ថ្មី​មាន​ភាព​ធំ​ទូលាយ​អាច​កម្រិត​យន្តហោះ​ធំៗ​ចុះ​ចត​បាន។

អាកាសយានដ្ឋានអន្តរជាតិតេជោ​នៅខេត្តកណ្តាល សាងសង់​នៅលើ​ទំហំ ២៦០០ហិកតា ​ដែលមាន​​ភូមិសាស្ត្រ​នៅ​ក្នុង​ខេត្តកណ្តាល​ជាប់​ខេត្តតាកែវ និង​មានចម្ងាយ​ប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៤៤ នាទី មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៤ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានជាតិ៤ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

Sokha Hotels

ព័ត៌មានពេញនិយម