Connect with us

ព័ត៌មានអន្ដរជាតិ

សមត្ថកិច្ច កម្ពុជា នឹងបញ្ជូនជនសង្ស័យឆបោកតាមទូរស័ព្ទជនជាតិ ជប៉ុន ១៩ នាក់ទៅប្រទេសវិញនៅព្រឹកស្អែក

បានផុស

នៅ

ជប៉ុនបានបញ្ជូនក្រុមអ្នកស៊ើបអង្កេតមកព្រះរាជាណាចក្រកម្ពុជាដើម្បីនាំខ្លួនជនជាតិជប៉ុនចំនួន ១៩ នាក់ដែលត្រូវបានចាប់ខ្លួនពីបទឆបោកតាមទូរស័ព្ទ ក្រោយធ្វើសកម្មភាពពីប្រទេសកម្ពុជា ផ្ដោតគោលដៅទៅលើជនជាតិជប៉ុន ។

អ្នកស៊ើបអង្កេតប្រហែល ៥០ នាក់បានចាកចេញពីអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ និងមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃចន្ទនេះ ហើយប៉ូលិសជប៉ុនគ្រោងនឹងនាំខ្លួនជនសង្ស័យទៅប្រទេសវិញនៅព្រឹកថ្ងៃអង្គារ ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានប៉ូលិសក្រុងតូក្យូ ទទួលបានដីកាចាប់ខ្លួនមនុស្ស ១៩ នាក់ ដែលមានអាយុចន្លោះពី ២៥ ទៅ ៥៥ ឆ្នាំ បន្ទាប់ពីជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ថាបោកប្រាស់ប្រាក់ប្រហែល ១,៩០០ ដុល្លារពីអ្នករស់នៅទីក្រុងតូក្យូម្នាក់ដែលមានវ័យ ៦០ ឆ្នាំ ។

សមាជិក​ក្រុម​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ​បានធ្វើ​ប្រតិបត្តិការ​ចេញ​ពី​បន្ទប់​សណ្ឋាគារ​មួយកន្លែង​ក្នុង​ក្រុង​ព្រះសីហនុកាលពីខែមករា ខណៈក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច​កម្ពុជាក៏​បានរកឃើញបញ្ជី​ឈ្មោះ​ពលរដ្ឋ​ជប៉ុន​ដែល​គេ​ជឿ​ថា​ ជា​មុខសញ្ញាសម្រាប់ជនសង្ស័យទាក់ទងទៅ​ឆបោក និង​ទូរសព្ទ​មួយ​ចំនួន​ធំ​ពី​បន្ទប់​សណ្ឋាគារ ខណៈវត្ថុ​តាងទាំងនោះសមត្ថកិច្ចកម្ពុជាក៏បាន​ប្រគល់​ឲ្យភាគី​ជប៉ុន​ហើយផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ជប៉ុន និងចិនជួបប្រជុំគ្នាដើម្បីពិភាក្សាពីកង្វល់ដែនសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម