Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​និង​ចិន ​ជួប​ប្រជុំ​គ្នា​ ដើម្បី​ពិភាក្សា​ពី​កង្វល់​ដែន​សមុទ្រ​

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ជប៉ុន និងចិនបានជួបប្រជុំគ្នានៅថ្ងៃចន្ទទី១០ខែមេសា ដើម្បីពិភាក្សាអំពីក្តីព្រួយបារម្ភលើបញ្ហាដែនសមុទ្រដែលមានជម្លោះនៅសមុទ្រចិនខាងកើត ខណៈទីក្រុងប៉េកាំង ធ្វើសង្គ្រាមជុំវិញកោះតៃវ៉ាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ NHK)

កិច្ចប្រជុំនេះ កើតឡើងចំពេលយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន បានធ្វើសមយុទ្ធ ក្លែងជាវាយប្រហារប្រឆាំងកោះតៃវ៉ាន់ បន្ទាប់ពីលោកស្រីប្រធានាធិបតី Tsai Ing-wen ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងបានជួបជាមួយប្រធានសភាអាមេរិកលោក Kevin McCarthy។

មុនកិច្ចពិភាក្សានេះ លោក Hong Liang ប្រធានគណៈប្រតិភូចិន បាននិយាយថា លោកកំពុងស្វែងរកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដែនសមុទ្រជាមួយជប៉ុន ហើយរំពឹងថា នឹងមាន កិច្ចសន្ទនាស៊ីជម្រៅជាមួយសមភាគីរបស់គាត់។

ដោយឡែក អ្នក​នាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​​និយាយ​ថា ទីក្រុងតូក្យូ​បាន​តាម​ដាន​សមយុទ្ធ​យោធា​របស់​ចិន​ជុំវិញ​កោះ​តៃវ៉ាន់យ៉ាង​ជាប់​លាប់ និងផ្តោតការយកចិត្តទុកដាក់ខ្លាំង។

ចំណែក នាយកខុទ្ទកាល័យជប៉ុនលោក Hirokazu Matsuno បានប្រាប់អ្នកយកព័ត៌មានថា “សារសំខាន់នៃសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺមិនត្រឹមតែមានសារសំខាន់សម្រាប់សន្តិសុខរបស់ប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ស្ថិរភាពនៃសហគមន៍អន្តរជាតិទាំងមូលផងដែរ”។

គួរបញ្ជាក់ជាថ្មី ទីក្រុងប៉េកាំង តែងតែចាត់ទុកតៃវ៉ាន់ថាជាផ្នែកមួយរបស់ចិន ហើយមិនដែល​ច្រានចោល​ការ​ប្រើ​កម្លាំង​ដើម្បី​បង្រួបបង្រួមកោះនេះនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន បញ្ជូនយន្តហោះ ៧០គ្រឿង ឡោមព័ទ្ធ កោះតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម