ព័ត៌មានអន្ដរជាតិ
Breaking News! មានការផ្ទុះគ្រាប់បែកនៅកន្លែងជួបជុំរបស់នាយករដ្ឋមន្ត្រីជប៉ុន តែគ្មានគ្រោះថ្នាក់ដល់លោកទេ
លោកនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida ត្រូវបានជម្លៀសចេញភ្លាមៗនៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីគ្រាប់បែកផ្សែងមួយត្រូវបានគេគប់ចូលទៅក្នុងទីលានជួបជុំមួយនៅក្នុងទីក្រុង Wakayama មុនការចាប់ផ្តើមថ្លែងសន្ទរកថារបស់លោក Fumio Kishida។ ក្រោយហេតុការនេះ លោកនាយករដ្ឋមន្រ្តីជប៉ុនត្រូវបានពញ្ជាក់ថា មិនមានគ្រោះថ្នាក់នោះឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន NHK។

បុរសជាជនសង្ស័យម្នាក់ត្រូវបានក្រុមប៉ូលីសចាប់ខ្លួនភ្លាមៗនៅក្នុងហេតុការណ៍នេះ ខណៈមនុស្សជាច្រើនត្រូវបានជម្លៀសចេញ ដើម្បីសុវត្ថិភាព។ លោកនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida បានធ្វើដំណើរទៅកាន់ទីក្រុង Wakayama ដើម្បីធ្វើសន្ទរកថាគាំទ្របេក្ខភាពគណបក្សប្រជាធិបតេយ្យសេរីសម្រាប់ការបោះឆ្នោតអាណត្តិក្រោយដែលគ្រោងធ្វើនៅចុងខែនេះ។ រូបលោកបានចាកចេញពីកន្លែងកើតហេតុដោយគ្មានរងរបួសណាមួយទេ បន្ទាប់ពីហេតុការណ៍កើតឡើងក្នុងពេលដែលលោកកំពុងនិយាយជាមួយបេក្ខជននៃគណបក្សប្រជាធិបតេយ្យសេរី។

ជាការកត់សម្គាល់ ហេតុការណ៍នេះ បានកើតឡើង៩ខែក្រោយការធ្វើឃាត់លោកអតីតនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដោយការបាញ់សម្លាប់ជាមួយនឹងកាំភ្លើងកែច្នៃ។ ការធ្វើឃាតនាពេលនោះ គឺក្នុងខណៈដែលលោកកំពុងធ្វើយុទ្ធនាការសម្រាប់គណបក្សប្រជាធិបតេយ្យសេរីនៅក្នុងខែកក្កដា នៅក្នុងខេត្ត Nara ប្រទេសជប៉ុន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


