ព័ត៌មានជាតិ
ឆ្នាំ២០២៣ ក្រសួងអប់រំ នឹងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ ១០០ កន្លែង
ក្នុងឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅចំនួន ១០០កន្លែង (ក្របខណ្ឌប្រភេទក) ដើម្បីចូលរួមបម្រើការងារផ្នែករដ្ឋបាលនៅតាមអង្គភាពរដ្ឋបាល គ្រឹះស្ថាន ឧត្ដមសិក្សា និងគ្រឹះស្ថានបណ្ដុះបណ្ដាល ក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

តាមរយៈកិច្ចប្រជុំនាព្រឹកថ្ងៃទី១៩ ខែមេសា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅទាំង ១០០ កន្លែងរបស់ក្រសួងពុំមែនជាក្របខណ្ឌគ្រូបង្រៀននោះទេ។

ដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ស្របតាមវិធាននៃការជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ ព្រមទាំងអាចធានាបាននូវយុត្តិធម៌ តម្លាភាព គោលការណ៍ច្បាប់ និងការជ្រើសរើសបានត្រឹមត្រូវ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំកិច្ចសហការបន្ថែមជាមួយសាលាភូមិន្ទរដ្ឋបាល និងការគាំទ្រពីក្រសួងមុខងារសាធារណៈផងដែរ។
ក្នុងឱកាសដដែលនោះ ជាការឆ្លើយតប ក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាលនឹងគាំទ្រនៅក្នុងការជួយរៀបចំប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ របស់ក្រសួងអប់រំ យុវជន និងកីឡា ធ្វើយ៉ាងណាដើម្បីអាចធានាបានឱ្យការប្រឡងនេះប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព។

ដោយឈរលើមូលដ្ឋាននេះ ក្រុមការងារក្រសួងអប់រំ ក៏ដូចជាក្រសួងមុខងារសាធារណៈ និងសាលាភូមិ្ទរដ្ឋបាល នឹងនៅតែបន្តជួបប្រជុំពិភាក្សាលើដំណើរការ នៃការរៀបចំការប្រឡងនេះជាបន្តបន្ទាប់ ព្រមទាំងបានបង្កើតក្រុមការងារបច្ចេកទេសដើម្បីបន្តរៀបចំគោលការណ៍នានាពាក់ព័ន្ធដំណើរការប្រឡងនេះផងដែរ៕
ប្រភព៖ ក្រសួងអប់រំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


