ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ ៖ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជាប់ទាក់ទងនឹងការយល់អំពីច្បាប់ ទំនៀមទម្លាប់ប្រពៃណី និងសុជីវធម៌
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន គឺជាប់ទាក់ទងទៅនឹងការយល់អំពីច្បាប់ ទំនៀមទម្លាប់ ប្រពៃណី និងសុជីវធម៌ ផងដែរ។

ការលើកឡើងនេះ គ្រាដែលលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សាដើម្បី «ពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន» ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី ២១ ខែមេសាម្សិលមិញ។

ក្នុងវេទិកានេះ ក៏មានការចូលរួមពីអ្នកសារព័ត៌មានជើងចាស់ ដែលមានពិសោធន៍យូរឆ្នាំរបស់កម្ពុជា និងបរទេសដូចជា៖ (អូស្រាលី បារាំង អាល្លឺម៉ង់ ថៃ និងអេស្ប៉ាញ) រួមទាំងសមាជិក សមាជិកា ក.អ.ក និងអ្នកសារព័ត៌មានចូលរួមជាង ៥០០នាក់។

នៅក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានថ្លែងកោតសរសើរចំពោះក្លិបអ្នកកាសែតកម្ពុជា ដែលជាសមាគមដំបូងគេបានលើកជជែកអំពីការពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន នាពេលនេះ។

លោករលឹកថា ក្រមសីលធម៌ គឺជាអាវក្រោះមួយដែលការពារអ្នកសារព័ត៌មាន ហើយក្រមសីលធម៌នេះ ក៏ជាប់ទាក់ទងទៅនឹងការយល់អំពីច្បាប់ ទំនៀមទម្លាប់ ប្រពៃណី និងសុជីវធម៌ ជាដើម។
លោក ខៀវ កាញារីទ្ធ បានលើកឧទាហរណ៍មួយដែលអ្នកសារព័ត៌មានមួយរូប កាលពីថ្ងៃម្សិលមិញ បានសម្ភាសន៍ឪពុករបស់ជនរងគ្រោះ ដែលកូនត្រូវគេសម្លាប់ថា តើមានអារម្មណ៍បែបណានោះ? គឺអ្នកសារព័ត៌មាននោះ បានធ្វើខុសហើយ។
លោកថ្លែងបែបនេះថា «ដូចថ្ងៃមិញឃើញ ឯកឧត្ដម ជុំ កុសល គាត់លើកបន្តិចដែរ រឿងគេសម្លាប់កាត់ក្បាលនៅស្វាយរៀង រួចសម្ភាសន៍ឪពុកគេថា មានអារម្មណ៍យ៉ាងម៉េចដែរ ចឹងអាហ្នឹងខុសហើយ មិនត្រូវទេ»។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ទៀតថា ពាក្យថា ក្រមសីលធម៌ គឺពាក់ព័ន្ធទៅនឹងសុជីវធម៌ ការយល់ដឹងអំពីច្បាប់ រហូតដល់ទំនៀមទម្លាប់ ប្រពៃណី ផងដែរ។
សូមជម្រាបថា បន្ទាប់ពីយល់ឃើញថា ក្រមសីលធម៌ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការប្រតិបត្តិវិជ្ជាជីវ:របស់អ្នកសារព័ត៌មានក្នុងការងារប្រចាំថ្ងៃនោះ គឺក្លិបអ្នកកាសែតកម្ពុជា បានតាក់តែងក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មានភ្លាមៗ ក្រោយពីថ្ងៃបង្កើតក្លិបអ្នកកាសែតកម្ពុជា មក។
ក្នុងនោះដែរ ក្លិបអ្នកកាសែតកម្ពុជា ក៏បានពិនិត្យ និងបានកែសម្រួលជាបន្តបន្ទាប់ ដើម្បីជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មានឲ្យកាន់តែប្រសើរ ជាពិសេសក្រមសីលធម៌ និងវិជ្ជាជីវៈនេះតែម្តងដែលជាខែលការពារអ្នកព័ត៌មានពីការរិះគន់ និងប្តឹងផ្តល់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


