Connect with us

សន្តិសុខសង្គម

អ្នកនាំពាក្យស្នងការរាជធានី បញ្ជាក់ពីមូលហេតុករណីហែកគុកនៅខណ្ឌឬស្សីកែវ

បានផុស

នៅ

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំបេញ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២៦មេសានេះថា ករណីជនសង្ស័យលួចហែកគុករត់គេចខ្លួនចេញពីអធិការខណ្ឌឬស្សីកែវ គឺកើតឡើងនៅពេលមានធ្លាក់ភ្លៀងខ្លាំង និងដាច់ភ្លើង ហើយក៏មានការផ្អើលឆោឡោតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ជនសង្ស័យមាន២នាក់ ម្នាក់ជាជនបរទេសពាក់ព័ន្ធករណីហិង្សាចាក់ជនបរទេសដូចគ្នា និងម្នាក់ទៀតជាជនជាតិខ្មែរជាប់ពាក់ព័ន្ធករណីលួចរថយន្ដដែលសមត្ថកិច្ចតាមចាប់ខ្លួនដល់ខេត្តបន្ទាយមានជ័យកាលពីកន្លងទៅ។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់បន្ថែមថា កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ម្សិលមិញនេះ មានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យមានការឆ្លងចរន្ដដាច់ភ្លើង ហើយក៏មានការផ្អើលឆោឡោ ពេលកម្លាំងចូលទៅមើលក៏ឃើញមានការរបើកជ្រីប្រឡោះប្រហែលតូចជាងកន្លះម៉ែត្រ ដែលអាចឲ្យមនុស្សលូនចេញបាន។ លោកក៏បានបន្ថែមថា ពេលនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនចនសង្ស័យមកវិញ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម