Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនបានម្នាក់មកវិញហើយ ជនសង្ស័យដែល​ហែកបន្ទប់ឃុំឃាំងនៅខណ្ឌឬស្សីកែវ

បានផុស

នៅ

ជនសង្ស័យម្នាក់ ក្នុងចំណោម ២ នាក់ ដែលលួចហែកបន្ទប់ឃុំឃាំងក្នុងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កាលពីកន្លងទៅ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ស្រាវជ្រាវចាប់ខ្លួនបានហើយ និងកំពុងរៀបចំប្រគល់ឲ្យកម្លាំងនគរបាលខណ្ឌឬស្សីកែវវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៨ ខែមេសា នេះថា ជនសង្ស័យម្នាក់ ក្នុងចំណោម ២ នាក់ ដែលលួចរត់ចេញពីបន្ទប់ឃុំឃាំងបណ្ដោះអាសន្នក្នុងអធិការនគរបាលខណ្ឌឬស្សីកែវ កាលពីកន្លងទៅ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យឃាត់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ នេះ។ លោកឧត្ដមសេនីយ៍ត្រី បញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កំពុងរៀបចំកម្លាំងទៅទទួលយកមករាជធានីភ្នំពេញ។

អ្នកនាំពាក្យរូបនេះបន្ថែមថា ជនសង្ស័យដែលឃាត់ខ្លួនបានវិញនោះ គឺជនជាតិខ្មែរជាជនសង្ស័យជាប់ពាក់ព័ន្ធករណីលួចរថយន្ដ។ ចំណែកជនសង្ស័យជាជនបរទេសនៅមិនទាន់ចាប់បានទេ គឺកំពុងស្រាវជ្រាវ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ជនសង្ស័យ ២ នាក់ បានលួចហែកបន្ទប់ឃុំឃាំងក្នុងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ រត់ចេញគេចខ្លួនបាត់ពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។ ជនសង្ស័យម្នាក់ជាជនជាតិស្បែកខ្មៅ ជាប់ទោសពីបទឧក្រិដ្ឋជន(សម្លាប់មនុស្ស) និងជនសង្ស័យម្នាក់ទៀត គឺជាអ្នកលួចរថយន្ត។

បើតាមលោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់បន្ថែមថា កាលពីល្ងាចថ្ងៃទី ២៥ ខែមេសា មានភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យមានការឆ្លងចរន្ដដាច់ភ្លើង ហើយក៏មានការផ្អើលឆោឡោ ពេលកម្លាំងចូលទៅមើលក៏ឃើញមានការរបើកជ្រីប្រឡោះប្រហែលតូចជាងកន្លះម៉ែត្រ ដែលអាចឲ្យមនុស្សលូនចេញបាន៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម