Connect with us

ព័ត៌មានជាតិ

ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

បានផុស

នៅ

ផ្នែក​រថយន្ត Ford នៃ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក បាន​រៀបចំ​កម្មវិធី ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​ជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់​មុខ​រថយន្ត ហ្វ​ដ ប្រចាំ​ប្រទេស​កម្ពុជា និង​ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​ជា​ធនាគារ​ឈានមុខ​គេ​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាន ប៉េង ក្វាង អគ្គនាយក ធនាគារ វី​ង បាន​មាន​ប្រសាសន៍​ថា “​យើង​ពិត​ជា​មាន​សេចក្ដី​សោមនស្ស​រីករាយ ដែល​បាន​ក្លាយ​ជា​ដៃគូ​សហការ​ជាមួយ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ដើម្បី​រួម​គ្នា​ផ្តល់​ដំណោះស្រាយ​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​អតិថិជន​”។

“​យើង​ជឿជាក់​ថា គ្រប់គ្នា​ស័ក្ដិសម​នឹង​ទទួល​បាន​ឱកាស​ក្លាយ​ជា​ម្ចាស់​រថយន្ត​ក្នុង​ក្តី​ស្រមៃ​របស់​ពួកគេ​។ ហើយ​យើង​ចង់​ធ្វើ​ឲ្យ​ក្តី​ស្រមៃ​នោះ​ក្លាយ​ជា​ការ​ពិត សម្រាប់​អតិថិជន​មិន​ថា​ជា​ប្រជាជន​កម្ពុជា ឬ​ជនជាតិ​បរទេស​កំពុង​រស់នៅ​ប្រទេស​កម្ពុជា នោះ​គឺ​អតិថិជន​មិន​បារម្ភ​លើ​ការ​ចំណាយ​ប្រាក់​កក់ ហើយ​ថែមទាំង​មិន​ចំណាយ​បង់​ការ​ប្រាក់​រហូតដល់ ១២ ខែ​”។

លោក ងន សាំង អគ្គនាយក នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បាន​មាន​ប្រសាសន៍​ថា “សម្រាប់​អតិថិជន​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​ម្ចាស់​រថយន្ត ឥឡូវនេះ​យើង​មាន​ការ​ផ្ដល់​ជូន​ពិសេស គឺ ការ​ទិញ​រថយន្ត​ដោយ​មិន​តម្រូវ​មាន​ប្រាក់​កក់ និង​ការ​បង់​រំលស់​ដោយ​មិន​ចំណាយ​ការប្រាក់​ពេញ​មួយ​ឆ្នាំ​ពេញ​សម្រាប់​រថយន្ត​ម៉ូ​ដែល Ford Ranger Wildtrak, Everest, EcoSport, Territory ស៊េរី​ឆ្នាំ ២០២២ ដែល​នេះ​ជា​លើក​ទី ១ ដែល​មាន​ការ​សហការ​បែបនេះ​កើតឡើង​រវាង អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ជាមួយ​ធនាគារ វី​ង ហើយ​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​តែប៉ុណ្ណោះ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ លោក ងន សាំង អគ្គនាយក នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ក៏បាន​បន្ថែម​ថា “បច្ចុប្បន្ន​ក្រុមហ៊ុន ហ្វ​ដ បាន​ពង្រីក​នូវ​វិសាលភាព នៃ​គ្រឿងបន្លាស់ និង​សេវាកម្ម​ជួសជុល​រថយន្ត​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ដូចជា ខេត្ត​កំពង់ចាម និង​ខេត្ត​សៀមរាប ហើយ​យើង​ក៏​មាន​យានដ្ឋាន​ដៃគូ​សហការ​ជាច្រើន​នៅ​ទូទាំង ២៥ ខេត្ត/ក្រុង ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ ជាពិសេស ថ្មីៗ​នេះ​យើង​ក៏បាន​បង្កើត​នូវ​ការិយាល័យ​ផ្នែក​ទំនាក់ទំនង​អតិថិជន (Call Center) ដើម្បី​ផ្តល់​នូវ​សេវាកម្ម​ឆាប់រហ័ស និង​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិ​ជន​ក្នុង​ការ​សាកសួរ​ព័ត៌មាន ក៏ដូចជា​ធ្វើការ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ជំនាញ​របស់​យើង”។

សម្រាប់​អតិថិជន​ដែល​ចង់​សាកសួរ​ព័ត៌មាន ឬ​មាន​បំណង​ចង់​ទិញ​រថយន្ត Ford អាច​ធ្វើ​ការ​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ០១២ ៣៣៣ ៩៧៥ ឬ ០៧៧ ៦៦៦ ៣៥៧ ឬ ០៧៨ ៩៩៩ ៨៨៣។

សម្រាប់​លោក​អ្នក​ដែល​មាន​តម្រូវការ​កម្ចី​ឥណទាន​តាមរយៈ​ធនាគារ វី​ង សូម​ធ្វើការ​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ០៧៨ ៩៨៩ ៧៦៧/០៧៨ ៩៨៩ ៥១១ ឬ​អញ្ជើញ​មក​កាន់​សាខា​ណាមួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម