Connect with us

ព័ត៌មានជាតិ

Ford Ranger XLT ស៊េរី​ថ្មី​ឆ្នាំ 2022 បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​

បានផុស

នៅ

​បច្ចុប្បន្ននេះ​ទីផ្សារ​រថយន្ត​ក្នុងប្រទេស​កម្ពុជា ​បាន​បន្ត​កើន​ឡើងជា​លំដាប់​ដែល​ក្នុងនោះ​រួមមាន​៖ រថយន្ត ខ្នាតតូច ខ្នាត​កណ្តាល ខ្នាត​ធំ រថយន្ត SUV រថយន្ត អាជីវកម្ម និង​ជាពិសេស​នោះ​គឺ​រថយន្ត Pick Up​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​កំណើន​នៃ​តម្រូវការ​ម៉ូ​ឌែ​ល​រថយន្ត Pick Up នោះ​គឺ​ដោយសារតែ​រថយន្ត​នេះ​មាន​ភាព​ធន់​រឹងមាំ អាច​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ ហើយ​ថែមទាំង​អាច​ដឹក និង​អូស​សណ្តោង​ទំនិញ​ធ្ងន់ៗ​បាន​ផងដែរ ពោល​គឺអាច​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ និង​ប្រើប្រាស់​សម្រាប់​គ្រប់​ប្រភេទ​អាជីវកម្ម​តែម្តង​។ មាន​បងប្អូន​ជាច្រើន​បាន​ធ្លាប់​ស្គាល់​រួចមកហើយ​ថា ​រថយន្ត Ford Ranger XLT គឺជា​រថយន្ត​ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ក្នុង​ទីផ្សារ​រថយន្ត Pick Up ក្នុងប្រទេស​កម្ពុជា ដែល​រថយន្ត​នេះ​មាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា សមត្ថភាព​ដឹកទំនិញ​ធ្ងន់ៗ និង​អូស​សណ្តោង​ប្រហាក់ប្រហែល​ទៅ​នឹង​រថយន្ត Ford Ranger Wildtrak ដែល​ជា​កំពូល​រថយន្ត Pick Up លក់ដាច់​ជាងគេ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។

​មិនតែប៉ុណ្ណោះ​សម្រាប់​ម៉ូ​ឌែ​ល​ឆ្នាំ​ថ្មី​នេះ​រថយន្ត Ford Ranger XLT ស៊េរី​ថ្មី​ឆ្នាំ 2022 លេចចេញ​នូវ​រូបរាង​ថ្មី​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ និង​បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ ជាមួយនឹង​ការផ្លាស់ប្តូរ​ប៉ា​ណា​ថ្មី​ ដែល​បំពាក់​ជាមួយ​អក្សរ​ផុស FORD ធំ​ដូច​ទៅនឹង​ប៉ា​ណា​រថយន្ត Ford Ranger Raptor ដែរ សម្រាប់​កាង​ផ្នែក​ខាងក្រោម​ក៏បាន​ផ្លាស់ប្តូរ​ទៅជា​ពណ៌​ខ្មៅ​ដែល​មើលទៅ​កាន់តែ​ស័ក្តិសម​ជា​មួយ​នឹង​ប៉ា​ណា​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់តែ​មានអំណាច ពោរពេញ​ដោយ​ថាមពល និង​ភាព​ស្ព័​រ​ផងដែរ​។

​ក្រៅពី​ការផ្លាស់ប្តូរ​រូបរាង​ផ្នែក​ខាងមុខ រថយន្ត Ford Ranger XLT ស៊េរី​ថ្មី​ឆ្នាំ 2022 ក៏​នៅតែ​បន្ត​បំពាក់​ជូន​នូវ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទាំង 40 ចំណុច​ដែល​សុទ្ធសឹងតែ​ចំណុច​ពិសេសៗ​លើស​ដៃគូ​ប្រកួតប្រជែង​រួមមាន​៖

1.​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ជំនាន់​ចុងក្រោយ​សម្រាប់​ម៉ូ​ឌែ​ល 2.2L អាច​ផលិត​នូវ​កម្លាំង​សេះ​ដល់​ទៅ 150 PS និង​កម្លាំង​រមួល​បាន​ដល់​ទៅ 385 Nm និង​ម៉ូ​ឌែ​ល 3.2L ជា​ប្រភេទ​ម៉ាស៊ីន​តែមួយ​ជាមួយ Ranger Wildtrak 3.2L ដែល​អាច​ផលិត​នូវ​កម្លាំង​សេះ​ដល់​ទៅ 200 PS និង​កម្លាំង​រមួល​បាន​ដល់​ទៅ 470 Nm​។

2.​ប្រអប់លេខ 6 វគ្គ​អូ​តូ ក៏​ជា​ប្រអប់លេខ​តែមួយ​ជាមួយ​រថយន្ត Ranger Wildtrak ផងដែរ ដែល​ធ្វើ​ឲ្យ​មាន​ភាពរលូន​ក្នុងការ​បើកបរ (6-Speed Automatic)

3.​​ចង្កៀង​គុជ HID (HID Headlamps) និង​ចង្កៀង​បំភ្លឺ​ផ្នែក​ខាងក្រោម (Fog Lamps) ដែលមាន​ភាព​ភ្លឺ​ច្បាស់​ជាង​មុន

4.​​ចង្កៀង​បិទ​/​បើក និង​ហ្វា​កូដ​ដោយ​ស្វ័យប្រវត្ត (Auto On/Off Headlamps)

5.​​ប៉ា​ណា​ភ្លឺ ក្រូ​ម៉េ​ពណ៍​ទឹកប្រាក់ (Silver Front Grille)

6.​​យ៉ាន់​កង់​បែប​ស្ព័​រ​ទំនើប​ទាន់សម័យ​ទំហំ 17​អ៉ីញ​ស័ក្តិសម​ជាមួយ​តួ​រថយន្ត និង​អាច​ជំនះ​ឧបសគ្គ​បាន​គ្រប់​ស្ថានភាព​ផ្លូវ ជាពិសេស​ធន់​រឹងមាំ​សម្រាប់​ការដឹក​ទំនិញ (17” Alloy Wheel)

7.​​ប្រព័ន្ធ​កូនសោ​ឆ្លាត​វៃ (Smart Key) និង​ចុច​បញ្ឆេះ​រថយន្ត (Start-Stop Engine)

​និង​ចេញចូល​រថយន្ត​ដោយ​គ្រាន់តែ​យកដៃ​ទៅ​ស៊ក​នឹង​ដៃ​ទ្វារ​

8.​កាមេរ៉ា​ជំនួយ​ចូល​ចត​ផ្នែក​ខាងក្រោយ​ដែលមាន​ខ្សែ​គំនូស​ព​ណ៍ស រេ​តាម​ចង្កូត (Rear View Camera)

9.​សេន​សឺ​ផ្នែក​ខាងក្រោយ​ចំនួន 4 គ្រាប់ (4 Rear Sensors)

10.​​ចុច​ក​ព្ចា​ក់​ក្តោប​ដោយ​ស្វ័យប្រវត្ត (Auto Side Mirror Folding System)

11.​​ផ្លិត​ទឹកអូ​តូ (Rain Sensing Wipers)

12.​​ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ក ​ដែល​មាន​លក្ខ​ណៈ​ធូរ​ងាយស្រួល​បើកបរ )Electric Power-Assisted Steering)

13.​​ប្រព័ន្ធ​បញ្ជា​ដោយ​សំឡេង (Voice Command) សម្រាប់​ការហៅ​ទូរស័ព្ទ និង​បញ្ជា​ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព​រថយន្ត​

14.​​កុង​ទ័​រ​ឌីជីថល​រចនា​ម៉ូដ​ថ្មីស្រឡាង​ដែល​ផ្តល់​ព័ត៌មាន​យ៉ាង​លម្អិត​អំពី​រថយន្ត (LCD Instrument Cluster)

15.​​ប្រព័ន្ធ​ផ្តល់​សញ្ញា​នៅ​ពេល​ដែល​ប្រើប្រាស់​ម៉ា​ស៊ូ​ត​មិនល្អ (Water In Diesel Filter Warning Lights)

16.​​កញ្ចក់​មើល​ក្រោយ​អាច​កាត់បន្ថយ​ចំណាំងផ្លាត (Auto-Dimming)

17.​​អេក្រង់ Touch Screen 8 អ៊ី​ញ សម្រាប់​គ្រប់គ្រង វិទ្យុ តន្ត្រី និង​ការ​កម្សាន្ត​ផ្សេងៗ (8” Touch Screen)

18.​​បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី​ដែល​អាចធ្វើ​ការភ្ជាប់​ផ្ទាល់​ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)

19.​រន្ធ USB ចំនួន 2 និង​រន្ធ​សាក​កម្លាំង 12V នៅ​ផ្នែក​ខាងក្រោយ (2 USB Ports / 12V Invertor)

20.​សេន​សឺ​ខ្សែក្រវ៉ាត់​សុវត្ថិភាព (Seat Belt Sensor)

21.​​ប្រព័ន្ធ​ការពារ​ចោរកម្ម (Anti-Theft Alarm System)

22.​ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្ត ពេល​បញ្ឆេះ​រថយន្ត​ចោល (Auto Engine Off)

23.​​ប្រព័ន្ធ​កាត់បន្ថយ​សម្លេង​រំខាន​ពី​ខាងក្រៅ (Active Noise Cancellation)

24.​ប្រព័ន្ធ​កាត់បន្ថយ​ផ្សែង​ពុល (Emissions System)

25.​ប្រព័ន្ធ​សម្រាប់​កំណត់​ល្បឿន​អតិបរមា​ពេល​បើកបរ (MyKey System)

26.​​រថយន្ត​នេះ​អាច​ចុះ​ទឹកបាន​ជម្រៅ 800mm លើសគេ (800mm Water Wading)

27.​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង រអិល និង​បញ្ចៀស​ការ​ក្រឡាប់ (Electronic Stability Program)

28.​​ប្រព័ន្ធ​ទប់​លំនឹង​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឡើង​ចំណោត )Hill Launch Assist)

29.​​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ចុះ​ចំណោត )Hill Descent Control)

30.​​ប្រព័ន្ធ​ហ្វ្រាំង ABS និង​EBD (Anti-Lock Braking Systems and Electronic Brake Force Distribution)

31.​​ប្រព័ន្ធ​ជំនួយ​ក្នុង​ការចាប់​ហ្វ្រាំង (Brake Fade)

32.​​ប្រព័ន្ធគ្រប់គ្រង​ប៉ុង​របស់​រថយន្ត (​កាប់​ពី​តាស​)(4×4 Shift-On-The-Fly)

33.​​ប្រព័ន្ធ​ចាប់​ប៉ុង​ក្រោយ​ដែល​ជួយ​សម្រួល​ដល់​ការជាប់​ផុង (Rear Lock Differential)

34.​​តួ​រថយន្ត​ធ្វើ​ពី​ដែកថែប​មាន​ភាពរឹងមាំ​ខ្លាំង មាន​ដែកថែប​ពិសេស​ចំនួន 2​ដើម សម្រាប់​ការពារ​ផ្នែក​ចំហៀង​សងខាង​នៃ​រថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)

35.​ខែល​ដែកថែប​ការពារ​ម៉ាស៊ីន​ផ្នែក​ខាងក្រោម (Front Bumper Protector)

36.​​គឺជា​រថយន្ត Pick Up ដែល​ទទួលបាន​ចំណាត់ថ្នាក់​ផ្កាយ 5​ផ្នែក​សុវត្ថិភាព​ពី​គណ​:​កម្ម​ការវាយតម្លៃ​សុវត្ថិភាព​របស់​រថយន្ត​ថ្មី (Euro NCAP)

37.​​បំពាក់​ជូន​នូវ​ពោង​សុវត្ថិភាព​ចំនួន 6 គ្រាប់ (6 Air Bags)

38.​​ប្រព័ន្ធ​ជើង​ក្រោម​ផ្លាស់ប្តូរ​ថ្មី​ដែល​អាច​កាត់បន្ថយ​ការ​រលាក់ រំ​ញ័រ និង​មាន​លំនឹង​ពេល​បើកបរ​[Upgraded Suspension System (Improves Steering, Ride and Handling)]

39.​​អាច​អូស​សណ្តោង​បាន​ដល់ 3 តោន (3 Tons Towing Capacity)

40.​​អាច​ដឹកទំនិញ​បាន​ដល់​ទៅ​ជាង 1 តោន (1 Ton Payload Capacity)

​រថយន្ត Ford Ranger XLT ស៊េរី​ថ្មី​ឆ្នាំ 2022 បាន​មក​ដល់​ទី​ផ្សារ​ប្រទេស​កម្ពុជា​ជាមួយនឹង​តម្លៃ $41,900 សម្រាប់​ជម្រើស​ម៉ាស៊ីន 2.2L និង​តម្លៃ $42,900 សម្រាប់​ជម្រើស​ម៉ាស៊ីន 3.2L​។ រីឯ​ពណ៌​វិញ​ គឺ​នៅ​តែ​មាន​ច្រើន​សម្បូរ​បែប​សម្រាប់​អតិថិជន​ដដែល​គឺ​រហូតដល់​ទៅ 7 ពណ៌​ដូចជា​៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ ទឹកមាស ខៀវ និង​ក្រហម​។ សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ព័ត៌មាន​បន្ថែម​នៅ​តាម​បណ្តា​សាខា​អគារ​តាំង​បង្ហាញ​រថយន្ត Ford និង​ទំនាក់ទំនង​ទៅតាម​លេខ​ទូរស័ព្ទ​ដូច​ខាង​ក្រោម​៖

•​​អគារ​តាំង​បង្ហាញ​សាខា​ផ្លូវ ព្រះមុនីវង្ស ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លូវ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 023 214 214

•​អគារ​តាំង​បង្ហាញ​សាខា ទឹកថ្លា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 023 890 880 ​

•​អគារ​តាំង​បង្ហាញ​សាខា ទួល​សង្កែ ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 990 800 | 087 990 800

•​អគារ​តាំង​បង្ហាញ​សាខា​ខេត្ត សៀមរាប ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 063 766 661

•​​អគារ​តាំង​បង្ហាញ​សាខា​ខេត្ត កំពង់ចាម ដែល​ស្ថិតនៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបូ​មាស ក្រុង​កំពង់ចាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 092 888 476​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម