ជីវិតកម្សាន្ដ
ពូ ឃ្លាំង ប្រឹងហ្វឹកហាត់កណ្តាលថ្ងៃ រហូតកើតខ្យល់គថ្ងៃច្រៀងបើកកីឡាស៊ីហ្គេម
មានការភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីឃើញមានការបង្ហោះចែករំលែករូបភាពបង្ហាញពីតារាចម្រៀងរ៉េប ពូ ឃ្លាំង ត្រូវបានក្រុមការងារនាំគ្នាជួយចាប់ខ្យល់ និងមានបំពង់ប្រេងខ្យល់នៅជាប់ច្រមុះ ដែលបង្ហាញពីអាការ:ហាក់មិនស្រួលខ្លួនអំឡុងពេលចូលរួមសម្តែងក្នុងពិធីបើកកីឡាស៊ីហ្គេម។
តាមរយ:រូបភាពនេះដែរ ក៏មានការបញ្ចេញមតិសួរនាំពីអ្នកគាំទ្រអំពីសុខទុក្ខរបស់តារាចម្រៀងរ៉េបពូ ឃ្លាំង ខណ:ខ្លះទៀតបានសម្តែងការព្រួយបារម្ភផងនោះ។ យ៉ាងណាមិញក្រោយឃើញការសួរនាំ និងបារម្ភពីសុខភាព ពូ ឃ្លាំង គឺមានការបញ្ជាក់ពីសំណាក់គណនីហ្វេសប៊ុកមួយបានឲ្យដឹងថា មកពី ពូ ឃ្លាំង ខំប្រឹងហ្វឹកហាត់ ១ សប្តាហ៍ជាប់គ្នាទើបកើតជំងឺខ្យល់បែបនេះ។


ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ken Veasna បានលើកឡើងថា ម្សិលមិញអាណិតពូ ឃ្លាំង ខំប្រឹងប្រែងហ្វឹកហាត់ ១ អាទិត្យជាប់គ្នាកណ្ដាលថ្ងៃ រហូតជាមួយក្រុមការងារដល់ថ្ងៃបញ្ចប់ Show SeaGame សម្រាប់ជាតិបែរជាខ្យល់គបន្ទាប់ពីសម្ដែងបទ ”ផ្ទះតូចបេះដួងធំ ” ជាមួយបងស្រី មាស សុខសោភា រួចរាល់ជូនពរពូឆា ប់ជាសះស្បេីយ។
ចំណែកតារាចម្រៀង ពូឃ្លាំង បានរៀបរាប់ឲ្យដឹងថា អរគុណដែលមានអ្នកផ្ញេីររូបអោយ ពេលងងឹតមុខម្សិលមិញមេីលហេីយបានដឹងថាខ្លួនយ៉ាប់ប៉ុណ្ណា។ គ្រាន់តែសម ៥ ថ្ងៃសោះក្តៅបន្តិចសោះ ក៏ទ្រាំមិនបានអស់ភាពសង្ហារបាត់។
លោកបានបញ្ជាក់បន្ថែមដោយខ្លីថា យ៉ាងណាម្សិលមិញពេលច្រៀងខំព្យាយាមទប់រហូតដេីរចេញមកខំប្រាប់ខ្លួនឯងថាទ្រាំៗតែមកពីក្តៅពេកហត់ពេក ស្រាប់តែងងឹតមុខវិលៗផែនដីក្រឡាប់ចាក់គេគ្រាចេញក្រៅ។
តារាចម្រៀងរ៉េបល្បីឈ្មោះ ពូ ឃ្លាំង លើកឡើងទៀតថា នេះជាលេីកទីមួយសម្រាប់លោកដែលជួបរឿងបែបនេះក្នុងជីវិតហើយពេលនោះសំណាងដែលលោកខំទប់រហូតដល់ពេលសម្តែងចប់នឹងដេីរចេញមកវិញ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


