Connect with us

ព័ត៌មានជាតិ

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ពេញមួយសប្តាហ៍

បានផុស

នៅ

នៅព្រឹកថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ ដោយក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាបពីភាគខាងជើងប្រទេស និងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ ដោយតាមតំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១០​ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមស្ថានភាពអាកាសធាតុខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី ២៥-២៧°C និងសីតុណ្ហភាពអតិបរមាមានពី ៣៤-៣៦°C។ អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពិតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពិតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពិតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយយោងតាមស្ថានភាពខាងលើ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ក្រសួងការងារ ប្រកាសឲ្យកម្មសិក្សាការី-ពលករជំនាញកំពុងស្នាក់នៅ និងធ្វើការនៅជប៉ុនបង្កើនការប្រុងប្រយ័ត្នចំពោះរលកយក្សស៊ូណាមិ

ព័ត៌មានជាតិ២ នាទីutes មុន

ជប៉ុនជម្លៀសប្រជាជនជាង៩០ម៉ឺននាក់ ខណៈមានការព្រមានពីរលកយក្សស៊ូណាមិពាសពេញតំបន់ប៉ាស៊ីហ្វិក

កីឡា៨ នាទីutes មុន

លោក​ ជាម​ អាដាំ​ និយាយ​ពី​បច្ចេកទេស​វាយ​ដៃ​ និង​ការ​ប្រើ​កណ្ដាប់​ដៃ​របស់​ ពេជ្រ សម្បត្តិ​

កីឡា១១ នាទីutes មុន

ញាក់សាច់! Joao Felix ទទួលបានប្រាក់ឈ្នួលនៅ Al-Nassr ច្រើនជាងនៅ Chelsea ទ្វេ​ដង

ព័ត៌មានជាតិ២២ នាទីutes មុន

ក្រសួងការបរទេស ថ្កោលទោសថៃដែលចោទប្រកាន់កម្ពុជារំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ដោយគ្មានមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម