ព័ត៌មានអន្ដរជាតិ
ធ្លាយវីដេអូសម្ងាត់ គ្រូពេទ្យក្រុងអ៊ូហានសារភាពថា ពួកគេត្រូវបានប្រាប់ឲ្យនិយាយកុហកអំពីវីរុសកូរ៉ូណា
ក្រុមគ្រូពេទ្យចិនត្រូវបានគេលួចថតនៅពេលពួកគេសារភាពថា ពួកគេដឹងថាវីរុសកូរ៉ូណាមានគ្រោះថ្នាក់ប៉ុនណា ពេលវាចាប់ផ្តើមបង្កការបំផ្លិចបំផ្លាញក្នុងទីក្រុង អ៊ូហាន ប៉ុន្តែនិយាយថា ពួកគេត្រូវបានគេប្រាប់ឲ្យនិយាយកុហកអំពីរឿងនេះ។
អ្នកជំនាញផ្នែកវេជ្ជសាស្ត្រនៅទីក្រុងអ៊ូហាននិយាយថា ពួកគេដឹងអំពីការស្លាប់ដោយសារវីរុសនេះកាលពីដើមខែធ្នូឆ្នាំ២០១៩ ប៉ុន្តែនៅពាក់កណ្តាលខែមករាទើបប្រទេសចិនជូនដំណឹងដល់អង្គការសុខភាពពិភពលោកអំពីការស្លាប់។
ពួកគេក៏ដឹងផងដែរថា វីរុសនេះបានឆ្លងរវាងមនុស្សនិងមនុស្សប៉ុន្តែមន្ទីរពេទ្យ ត្រូវបានគេប្រាប់កុំឲ្យនិយាយការពិត ហើយការអំពាវនាវឲ្យលុបចោលពិធីបុណ្យចូលឆ្នាំចិនត្រូវបានច្រានចោល ពីព្រោះអាជ្ញាធរចង់បង្ហាញថា សង្គមចិនប្រកបដោយភាពសុខដុមរមនានិងរីកចម្រើន។
សក្ខីកម្មថ្មីដែលត្រូវបានចាក់ផ្សាយនៅក្នុងឯកសារ Outbreak: The Virus That Shook The World របស់ទូរទស្សន៍ ITV បានកើតឡើងចំពេលប្រទេសចិនបដិសេធថា ខ្លួនមិនបានបិទបាំងរោគរាតត្បាតនេះនៅថ្ងៃដំបូងរបស់ខ្លួននោះទេ។
វាក៏កើតឡើងផងដែរចំពេលមានសម្ពាធកាន់តែខ្លាំងឡើងលើប្រទេសចិន បន្ទាប់ពីក្រុមរបស់ WHO បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងប៉េកាំងយឺតពេកក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនេះ។
ឃ្លីបវីដេអូនេះក៏ជាភស្តុតាងមួយទៀតដែលថា ប្រទេសចិនបានកុហកពិភពលោកអំពីដំណាក់កាលដំបូងនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា មុនពេលវាក្លាយជាជំងឺរាតត្បាតជាសកល។
នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ ប្រទេសចិនបានជូនដំណឹងដល់ WHO អំពីការឆ្លង២៧ករណីដំបូងនៃជំងឺដែលពេលនោះមិនទាន់មានឈ្មោះ ដោយពុំមានរបាយការណ៍អំពីការស្លាប់ទេរហូតដល់ពាក់កណ្តាលខែមករា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិននិងអាមេរិក ឈ្លោះគ្នានៅ WHO រឿងបេសកកម្មរកប្រភពដើមកូវីដក្នុងទីក្រុង អ៊ូហាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


