ព័ត៌មានអន្ដរជាតិ
ចិននិងអាមេរិក ឈ្លោះគ្នានៅ WHO រឿងបេសកកម្មរកប្រភពដើមកូវីដក្នុងទីក្រុង អ៊ូហាន
នៅថ្ងៃអង្គារទី១៩ខែមករានេះ សហរដ្ឋអាមេរិកបានអំពាវនាវដល់ប្រទេសចិន អនុញ្ញាតឲ្យក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោកធ្វើការសម្ភាសន៍គ្រូពេទ្យ, អតីតអ្នកជំងឺនិងអ្នកធ្វើការនៅមន្ទីរពិសោធន៍ក្នុងទីក្រុងអ៊ូហាន ភាគកណ្តាល ដែលការអំពាវនាវនេះបាននាំឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងពីទីក្រុងប៉េកាំង។
ក្រុមអ្នកជំនាញឯករាជ្យដឹកនាំដោយ WHO ដែលព្យាយាមកំណត់ប្រភពដើមនៃជំងឺកូវីដ១៩ បានទៅដល់ទីក្រុងអ៊ូហានកាលពីថ្ងៃទី១៤ខែមករា។ នៅទីនោះ ពួកគេកំពុងធ្វើកិច្ចសន្ទនាតាមប្រព័ន្ធទូរគមនាគមន៍ជាមួយសមភាគីចិន ក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍មុនពេលចាប់ផ្តើមការងារ។
សហរដ្ឋអាមេរិកដែលចោទប្រកាន់ប្រទេសចិនថាបានលាក់បាំងវិសាលភាពនៃការផ្ទុះដំបូង បានអំពាវនាវឲ្យមានការស៊ើបអង្កេតដឹកនាំដោយ WHO ប្រកបដោយតម្លាភាពនិងបានរិះគន់លក្ខខណ្ឌនៃដំណើរនេះ។
លោក Garrett Grigsby នៃនាយកដ្ឋានសុខភាពនិងសេវាមនុស្ស ដែលជាប្រធានគណៈប្រតិភូសហរដ្ឋអាមេរិកបាននិយាយថា ប្រទេសចិនគួរតែចែករំលែករាល់ការសិក្សាវិទ្យាសាស្ត្រទៅលើសំណាកសត្វ មនុស្សនិងបរិស្ថានដែលយកចេញពីទីផ្សារមួយនៅទីក្រុង អ៊ូហាន ដែលជាកន្លែងវីរុស SARS-CoV-2 ត្រូវបានគេជឿថា លេចចេញកាលពីចុងឆ្នាំ២០១៩។
លោកបានប្រាប់ក្រុមប្រឹក្សាប្រតិបត្តិរបស់ WHO ថា ការវិភាគប្រៀបធៀបនៃទិន្នន័យហ្សែនបែបនេះ អាចជួយរកមើលភាពត្រួតស៊ីគ្នានិងប្រភពសក្តានុពលនៃការផ្ទុះឡើងដែលបង្កឲ្យមានជំងឺរាតត្បាតកូវីដ១៩។
ទោះបីជាយ៉ាងណាក៏ដោយ លោក Sun Yang អគ្គនាយកការិយាល័យឆ្លើយតបបន្ទាន់ផ្នែកសុខភាព នៃគណៈកម្មាធិការសុខាភិបាលជាតិចិន បានប្រាប់ក្រុមប្រឹក្សាភិបាលថា “ការសិក្សាពីប្រភពដើមនៃវីរុសនេះគឺមានលក្ខណៈវិទ្យាសាស្ត្រ។ វាត្រូវការការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ។ យើងត្រូវតែបញ្ឈប់រាល់សម្ពាធនយោបាយ”។
ស្របពេលជាមួយគ្នានោះ គណៈប្រតិភូអូស្រ្តាលីក៏បានអំពាវនាវផងដែរដល់ក្រុមការងាររបស់ WHO ឲ្យមានសិទ្ធិទទួលបានព័ត៌មានពាក់ព័ន្ធនិងទីតាំងសំខាន់ៗ។
ប្រធានផ្នែកគ្រាអាសន្នរបស់ WHO លោក Mike Ryan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “មិនមានការធានាចំពោះចម្លើយទេ។ វាជាកិច្ចការដ៏លំបាកមួយក្នុងការរកឲ្យឃើញដើមកំណើតឲ្យបានច្បាស់”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្រុមស៊ើបអង្កេតកូវីដរបស់ WHO មកដល់ទីក្រុង អ៊ូហាន ហើយ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស