ព័ត៌មានអន្ដរជាតិ
ឯកសារលម្អិត បង្ហាញ “ហានិភ័យខ្ពស់បំផុត” ពាក់ព័ន្ធនឹងការស្រាវជ្រាវរកវីរុសកូរ៉ូណាដែលឧបត្ថម្ភដោយ អាមេរិក នៅ អ៊ូហាន
ឯកសារដែលទទួលបានដោយគេហទំព័រ The Intercept បានបង្ហាញថា រដ្ឋាភិបាលអាមេរិកបានផ្តល់មូលនិធិដល់ការសិក្សាអំពីវីរុសកូរ៉ូណាក្នុងសត្វប្រចៀវនៅទីក្រុង អ៊ូហាន ជាយូរមកហើយ មុនពេលជំងឺរាតត្បាតផ្ទុះឡើងទៅទៀត ហើយអាមេរិកបានដឹងពីហានិភ័យដែលថា អ្នកស្រាវជ្រាវនឹងឆ្លងរោគ។

ឯកសារជាង៩០០ទំព័រ ទាក់ទងនឹងការស្រាវជ្រាវនេះ ត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមិនរកប្រាក់ចំណេញកាលពីថ្ងៃអង្គារទី៧ខែកញ្ញា។ ឯកសារទាំងនេះ ត្រូវគេទទួលបាន ជាផ្នែកមួយនៃបណ្តឹងពីច្បាប់សេរីភាពព័ត៌មានរបស់ The Intercept ប្រឆាំងនឹងវិទ្យាស្ថានសុខភាពជាតិ។
ឯកសារទាំងនោះបាននិយាយលម្អិតអំពីការងាររបស់ EcoHealth Alliance ដែលជាអង្គការសហរដ្ឋអាមេរិកមានជំនាញក្នុងការការពារប្រឆាំងនឹងជំងឺឆ្លង និងការងាររបស់ខ្លួនជាមួយដៃគូចិនលើមេរោគកូរ៉ូណាជាពិសេសមេរោគដែលមានដើមកំណើតពីសត្វប្រចៀវ។

ឯកសារនោះលម្អិតថា EcoHealth Alliance ត្រូវបានរដ្ឋាភិបាលសហព័ន្ធផ្តល់ប្រាក់ឲ្យចំនួន ៣.១លានដុល្លារ ក្នុងនោះមាន ៥៩៩,០០០ ដុល្លារត្រូវបញ្ជូនទៅវិទ្យាស្ថានសិក្សាមេរោគទីក្រុង អ៊ូហាន។ ថវិកាដែលទទួលបាននៅអ៊ូហាន ត្រូវបានប្រើមួយផ្នែកដើម្បីកំណត់និងកែប្រែហ្សែនវីរុសសត្វប្រចៀវដែលអាចឆ្លងដល់មនុស្ស។
លោក Peter Daszak ប្រធានអង្គការ EcoHealth Alliance បានដឹកនាំការសិក្សាមួយមានចំណងជើងថា “ស្វែងយល់ពីហានិភ័យនៃការលេចចេញវីរុសកូរ៉ូណាពីសត្វប្រចៀវ” ដែលបានពិនិត្យទៅលើសត្វប្រចៀវរាប់ពាន់ក្បាលដើម្បីរកមើលមេរោគនេះ។ ការស្រាវជ្រាវនេះក៏ពាក់ព័ន្ធនឹងការពិនិត្យមើលមនុស្សដែលធ្វើការជាមួយសត្វមានជីវិតផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ឯកសារដែលចេញផ្សាយក៏រួមមានការទទួលស្គាល់ហានិភ័យដែលអាចកើតមានឡើងដោយគម្រោងនេះផងដែរ។ ពាក្យសុំជំនួយបាននិយាយថា “ការងារនេះ ពាក់ព័ន្ធនឹងហានិភ័យខ្ពស់បំផុតនៃការប៉ះពាល់ជាមួយមេរោគ SARS ឬ CoV ផ្សេងទៀតព្រោះត្រូវធ្វើការនៅក្នុងរូងភ្នំដែលមានដង់ស៊ីតេសត្វប្រចៀវខ្ពស់ និងសក្តានុពលនៃការស្រូបសារធាតុពីលាមក”។
ការលាតត្រដាងមួយទៀតគឺថា ការងារពិសោធន៍ជាមួយសត្វកណ្តុរដែលមានលក្ខណៈដូចមនុស្ស ត្រូវបានធ្វើឡើងនៅ សាកលវិទ្យាល័យពិសោធន៍សត្វអ៊ូហាន។
គួរបញ្ជាក់ថា កម្មវិធីនេះបានដំណើរការពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ហើយត្រូវបានបន្តជាថ្មីនៅឆ្នាំ ២០១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ វីរុសកូវីដបំប្លែងខ្លួន Mu ដែលល្បីធន់នឹងវ៉ាក់សាំង ពេលនេះឆ្លងពេញអាមេរិកហើយ នៅសល់តែរដ្ឋមួយប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


