ជីវិតកម្សាន្ដ
ខកខានជិត ៥ឆ្នាំ កម្មវិធី Victoria’s Secret ប្រកាសត្រឡប់មកវិញ និងប្ដូរឈ្មោះថ្មី
កម្មវិធីបង្ហាញម៉ូដឈុតប៊ីគីនីដ៏ធំ និងពេញនិយម Victoria’s Secret ដែលធ្លាប់ល្បីល្បាញលើពិភពលោកអស់ពេលជាច្រើនឆ្នាំ បានប្រកាសវិលត្រឡប់មកវិញម្ដងទៀត ក្រោយលុបចោលការសម្ដែងអស់ជិត ៥ឆ្នាំ ព្រោះតែរឿងអាស្រូវផ្ទៃក្នុង។

កាលពីឆ្នាំ២០១៩ កម្មវិធី Victoria’s Secret បានធ្វើសេចក្តីប្រកាសជាផ្លូវការអំពីការលុបចោលកម្មវិធី Victoria’s Secret Fashion Show 2019 រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនត្រឡប់មកលើឆាកបង្ហាញម៉ូដជាថ្មី ដោយប្ដូរឈ្មោះពី Victoria’s Secret Fashion Show ទៅជា Victoria’s Secret World Tour វិញម្ដង។

ចំពោះព្រឹត្តិការណ៍ Victoria’s Secret World Tour នេះដែរ ត្រៀមនឹងត្រឡប់មកវិញនៅចុងឆ្នាំ២០២៣ ជាមួយនឹងការបង្ហាញដ៏ធំ ទាន់សម័យ និងទូលំទូលាយជាងមុន ដែលនឹងប្រព្រឹត្តទៅជាដំណើរទេសចរណ៍ជាសកល ជាជាងការដើរបង្ហាញម៉ូដសម្លៀកបំពាក់ខោអាវក្នុងតែមួយមុខ។

Victoria’s Secret World Tour 2023 នឹងធ្វើឡើងនៅទីក្រុងចំនួនបួនធំៗរួមមានទីក្រុងតូក្យូ (ប្រទេសជប៉ុន) បូហ្គោតា (កូឡុំប៊ី) ទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) និងទីក្រុងឡាហ្គោស (ប្រទេសនីហ្សេរីយ៉ា)។
ព័ត៌មាននេះបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែស្របពេលជាមួយគ្នា ព្រឹត្តិការណ៍ Victoria’s Secret World Tour បានបាត់បង់ចំណាប់អារម្មណ៍ពីសាធារណជន ហាក់លែងមានអ្នកចង់ទស្សនាការបង្ហាញម៉ូដនេះតទៅទៀតហើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បុគ្គលល្បីលំដាប់ពិភពលោក ៦ រូប មិនសេពគ្រឿងស្រវឹងដាច់ខាត
ចុចអាន៖ អាថ៌កំបាំងសម្រស់មិនចេះចាស់របស់ ហ្វាន ពីងពីង ទោះមានវ័យ ៤១ ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


