ព័ត៌មានជាតិ
ពលរដ្ឋប្រទះឃើញយុទ្ធភណ្ឌចំនួន ១០ គ្រាប់ ខណៈយកគ្រឿងចក្រកាយរំលាយដំបូកក្នុងស្រែ
ប្រជាពលរដ្ឋយកគ្រឿងចក្រកាយរំលាយដំបូកក្នុងស្រែ ស្រាប់តែប្រទះឃើញយុទ្ធភណ្ឌជាសំណល់ពីសម័យសង្គ្រាមចំនួន ១០ គ្រាប់ នៅចំណុចភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ នៅចំណុចភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង មានប្រជាពលរដ្ឋឈ្មោះ គុច គីន ភេទប្រុស អាយុ ៦៣ ឆ្នាំ បានយកគ្រឿងចក្រកាយដីដំបូកក្នុងស្រែមួយកន្លែងរបស់គាត់ ស្ថិតក្នុងមូលដ្ឋានខាងលើ ស្រាប់តែប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្គ្រាម ប្រភេទគ្រាប់ធុនធ្ងន់ ចំនួន ១០ គ្រាប់។
គ្រាប់ធុនធ្ងន់ ចំនួន ១០ គ្រាប់ រួមមាន ៖ គ្រាប់កាំភ្លើងប្រភេទ B40,5 ចំនួន ៤ គ្រាប់ ,គ្រាប់កាំភ្លើងប្រភេទ B 40 ចំនួន ០៤ គ្រាប់ និងគ្រាប់កាំភ្លើងប្រភេទឡង់ចំនួន ០២ គ្រាប់។
សមត្ថកិច្ចបានបញ្ជាក់ថា ចំណុចខាងលើគឺជាទីសមរភូមិក្ដៅមួយក្នុងចំណោមសមរភូមិផ្សេងទៀតក្នុងខេត្តជាប់ព្រំដែនមួយនេះ ដែលមានការប្រយុទ្ធតតាំងគ្នាកាលពីសម័យសង្គ្រាម។ រហូតមកដល់ពេលនេះ យុទ្ធភណ្ឌមិនទាន់ផ្ទុះ បាននិងកំពុងកប់នៅរាយប៉ាយក្នុងដី ចាំបាច់មន្ត្រីនគរបាលនៅមូលដ្ឋាន និងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់អំពីបញ្ហានេះ និងចៀសវាងនូវការប៉ះពាល់ ឬធ្វើសកម្មភាពណាផ្សេង ជាហេតុបង្កគ្រោះថ្នាក់ដល់អាយុជីវិតដោយសារយុទ្ធភណ្ឌជាសំណល់ពីសង្គ្រាមនេះ។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាកសិករ លោកបានយកព័ត៌មាននេះធ្វើការទំនាក់ទំនងទៅអង្គភាពកម្ចាត់មីនកម្ពុជា ប្រចាំខេត្តបាត់ដំបង CMAC ដើម្បីមកត្រួតពិនិត្យ និងនាំយកទៅរក្សាទុក រង់ចាំកម្ទេចចោលតាមជំនាញពេលសមរម្យណាមួយ៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


