ព័ត៌មានជាតិ
កម្ពុជា-រវ៉ានដា ស្វែងរកឱកាសបង្កើតទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតប្រទេសរវ៉ានដា បានឯកភាពគ្នាក្នុងការស្វែងរកឱកាសដើម្បីកសាងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ការឯកភាពនេះធ្វើឡើងតាមរយៈជំនួបរវាងលោក ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងលោកស្រី អាំមរី សូអ៊ែត ដាលីឡា យ៉ាស៊ីន ឯកអគ្គរដ្ឋទូតរវ៉ាន់ដាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល។

ក្នុងជំនួបកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ជុំ សុន្ទរី និងលោកស្រីឯកអគ្គរដ្ឋទូតរវ៉ានដា បានពិភាក្សា និងស្របទស្សនៈគ្នាថា«កម្ពុជា និងរវ៉ាន់ដា គួរតែស្វែងរកឱកាសក្នុងការកសាងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ» ។ ទន្ទឹមនេះ លោក ជុំ សុន្ទរី បានស្នើឲ្យប្រទេសទាំងពីរជំរុញទំនាក់ទំនង និងកិច្ចពិភាក្សាដោយផ្ទាល់ ឬតាមប្រព័ន្ធវីដេអូ ក៏ដូចជាការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលក្លាយជាវេទិកា ដើម្បីស្វែងរកមធ្យោបាយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

លើសពីនេះ លោក ជុំ សុន្ទរី បានស្នើសុំការគាំទ្រពីរដ្ឋាភិបាលរវ៉ាន់ដាសម្រាប់បេក្ខភាពកម្ពុជាជាសមាជិក ECOSOC សម្រាប់អាណត្តិឆ្នាំ២០២៨-២០៣០ ដែលនឹងបោះឆ្នោតនៅខែមិថុនា ឆ្នាំ២០២៧ និងជាសមាជិកគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិឆ្នាំ២០២៥-២០២៦ ដែលនឹងបោះឆ្នោតនៅឆ្នាំ២០២៤ ដោយធ្វើឡើងនៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជារូបនេះ កម្ពុជាក៏ចង់ឲ្យប្រទេសទាំងពីររៀបចំប្រារព្ធខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងរវ៉ានដា នៅឆ្នាំ២០២៥ ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


