ជីវិតកម្សាន្ដ
ផ្ទុះការចាប់អារម្មណ៍វែកញែកលើបណ្ដាញសង្គម តើក្មេងប្រុសម្នាក់នេះជានរណា?
តាមការកត់សម្គាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុក និង TikTok មានការចាប់អារម្មណ៍វែកញែកក្រោយលេចវត្តមានក្មេងប្រុសសង្ហាស្រស់ស្អាតម្នាក់ដែលមើលទៅហាក់មានដុងសិល្បៈមកពីកំណើតគួរឲ្យស្រលាញ់។

រូបភាព និងវីដេអូជាច្រើនរបស់ក្មេងប្រុសតូចដ៏ស្រស់ស្អាតរូបនេះ កំពុងត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមជាមួយការសរសើរតាមរយៈការតុបតែងកាយរៀបចំខ្លួនបានយ៉ាងល្អ មិនចាញ់មនុស្សធំឡើយ ព្រោះកុមារារូបនេះមើលទៅពិតជាឃ្យូត និងគួរឲ្យស្រលាញ់ ទាំងមុខមាត់ រូបរាងនិងសកម្មភាពសិល្បៈ ដែលពិតជាធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង។

ក្មេងប្រុសគួរឲ្យស្រលាញ់រូបនេះមានឈ្មោះ ស៊ិន ច័ន្ទរ៉ូមីអូ (Romeo)។ បច្ចុប្បន្នរូបភាពជាច្រើនត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ មានសំនួរជាច្រើនបានសួរថា តើក្មេងប្រុសរូបនេះជានរណា? តើមានជាប់ឈាមជ័រសិល្បៈដែរឬទេ?។ យ៉ាងណាមិញមិនទាន់មានប្រភពជាក់លាក់ណាមួយបញ្ជាក់ច្បាស់ទេថា Romeo មានឪពុកម្ដាយឈាមជ័រសិល្បៈបែបណានៅឡើយទេ?។

ដោយឡែកក៏មានប្រភពមួយចំនួនទៀតនាំគ្នាលើកឡើងវែកញែកដោយសង្ស័យថា Romeo អាចជាប់សាច់ឈាមមានឪពុក-ម្ដាយជាអ្នកសិល្បៈ ខណៈកំលោះតូចរូបនេះជារឿយៗ តែងបង្ហាញសកម្មភាពថតរូបស្និទ្ធស្នាលជាមួយតារាចម្រៀងប្រុស-ស្រី ៣ រូប ដែលមានប្រជាប្រិយភាព និង ការគាំទ្រនៅលើវិថីសិល្បៈបច្ចុប្បន្ន។

រូបភាពជាច្រើនត្រូវបានទម្លាយពីភាពស្និទ្ធស្នាលរវាងក្មេងប្រុស Romeo និងតារាកូនភ្លោះលោក ស៊ិន សភា-ស៊ិន សុភ័ក្ត្រ និងតារាស្រី គង់ ច័ន្ទរដ្ឋា។ អ្វីដែលកាន់តែចាប់អារម្មណ៍ថែមនោះ ដោយសារឈ្មោះក៏មានត្រកូល “ស៊ិន” គឺ ស៊ិន ច័ន្ទរ៉ូមីអូ។ ម្យ៉ាងទៀតបើតាមការបង្ហើប Romeo គិតមកដល់ឆ្នាំនេះមានអាយុជិត ៦ ឆ្នាំមកហើយ។ ពាក់ព័ន្ធរឿងរ៉ាវនេះដែរ លោក ស៊ិន សុភ័ក្ត្រ បានប្រាប់កម្ពុជាថ្មីដោយខ្លីថា «Romeo ត្រូវជាក្មួយ»។ នៅពេលសួរថា Romeo ជាកូនអ្នកណា? ចម្លើយមិនទាន់ត្រូវទម្លាយទេ។

យ៉ាងណាមិញគេរង់ចាំមើលថា តើក្មេងប្រុសរូបនេះអាចមានទំនាក់ទំនងជាប់សាច់ឈាមពិសេសជាមួយលោក ស៊ិន សុភា និង គង់ ច័ន្ទរដ្ឋា ដែរឬទេ ខណៈកន្លងមកអ្នកទាំងពីរធ្លាប់ប្រកាសពីចំណងស្នេហាផ្អែមល្ហែមជាមួយគ្នាយូរឆ្នាំមកហើយនោះ៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


