Connect with us

ព័ត៌មានជាតិ

លក្ខណ:៣យ៉ាងរបស់ចេកជ្វាដែលលោកអ្នកគួរដឹង

បានផុស

នៅ

ចេកជ្វា ឬចេកគ្រាប់ គឺជារុក្ខជាតិម្យ៉ាង ដែលគេនិយមដាំនៅតាមស្រុកស្រែ ចម្ការ ដើម្បីយក ដើម ត្រយូង ផ្លែខ្ចី និងស្លឹក មកធ្វើជាបន្ល និងប្រើប្រាស់ក្នុងការវេចខ្ចប់។ វាមានប្រភពដើមនៅទ្វីបអាស៊ី និងកោះនៃអូសេអានីក្នុងមហាសមុទ្រប៉ាស៊ីហ្វីក។ ខាងក្រោមនេះ គឺជាលក្ខណ:៣យ៉ាងរបស់ចេកជ្វា៖

ប្រភព៖ ក្រសួងបរិស្ថាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.លក្ខណៈរូបសាស្រ្ត៖ តិណជាតិ (herbaceous) តួដើមគ្មានសាច់ឈើ ដើមមូលវែង មានកម្ពស់ ៣-៥ម មានស្រទាប់ និងជាតិទឹកច្រើន។ ស្លឹកធំវែង ផ្ទៃស្លឹកខាងលើពណ៌បៃតងចាស់ ផ្ទៃស្លឹក ខាងក្រោមមានម្សៅពណ៌ស។ ទងទ្រកញ្ចុំផ្កាមានប្រវែង ៣០-៦០ស.ម។ កញ្ចុំផ្កាជា កួរ (spike) កោងចុះក្រោម មានស្ទប (bract) ពណ៌ក្រហមស្រស់ មានម្សៅពណ៌ស នៅផ្ទៃក្រៅ។ ស្ទបផ្កាញីតែងតែជ្រុះ ស្ទបផ្កាឈ្មោលមិនជ្រុះនោះទេ។ នៅផ្នែកក្រោមនៃស្ទង មានផ្កាញី តម្រៀបជា ២ជួរ នៅផ្នែកកណ្តាលមានផ្កាទ្វេភេទ ដល់ចាស់ជ្រុះអស់ នៅផ្នែកលើមានផ្កាឈ្មោលច្រើន ១៥-២០ ពណ៌ផ្កាឈូក តម្រៀបជា ២ជួរ។ ផ្លែបន្តគ្នា ផ្លែនីមួយៗមានទងប្រវែង១-២ស.ម អាចមាន៣-៦ស្និត ផ្លែមានគ្រាប់ច្រើន។

រូបភាព៖ Google

២.លក្ខណៈជីវសាស្រ្ត៖ ប្រភេទនេះបង្កាត់ជាមួយប្រភេទ Musa acuminata អាចឱ្យប្រភេទកាត់ Musa x paradisiaca ដែលឱ្យផ្លែចេកគ្មានគ្រាប់ ហើយមនុស្សទូទៅបរិភោគជាធម្មតារៀង រាល់ថ្ងៃ។ ដើមមានផ្លែតែ១ដងទេ ហើយងាប់ កូនដើមដុះចេញពីគល់ នេះជាការ បន្តពូជប្រកបដោយនិរន្តភាពនៃដើមចេក។

រូបភាព៖ Google

៣.លក្ខណៈអេកូឡូស៊ី៖ ដុះនៅតាមតំបន់ក្តៅបង្គួរ ជាដំណាំបង្កាត់ពូជច្រើនដំណ។

ទន្ទឹមនឹងនេះ ចេកជ្វា ឬចេកគ្រាប់ អាចធ្វើជាបន្លែ និងប្រើប្រាស់ជាឧសថទៅតាមផ្នែកផ្សេងៗនៃរុក្ខជាតិនេះដូចជា៖

ធ្វើជាបន្លែ៖

-ដើមសម្រាប់ធ្វើបន្លែអន្លក់ និងចំណីសត្វុ

-​ត្រយូងធ្វើជាបន្លែ និងផ្លែខ្ចី សម្រាប់ធ្វើជ្រក់

-ស្លឹកសម្រាប់វេចនំ និងខ្ចប់របស់ផ្សេងៗ។

ធ្វើជាឱសថ៖

-ត្រយោងព្យាបាលក្រពះ ពោះវៀន លើសឈាម ទឹកនោមផ្អែម

-ផ្លែខ្ចីសម្រាប់ព្យាបាលអាការៈមិនរលាយអាហារ ដំបៅក្រពះ ផ្លែទុំសម្រាប់ព្យាបាលទល់លាមក ឬខ្សោយកម្លាំង

-ដើមព្យាបាលជំងឺទឹកនោមផ្អែម

-គល់ ព្យាបាលគ្រុនក្តៅ នោមតិច ហើម និងគល់រលួយព្យាបាលការរលាកភ្លើង៕

ប្រភព៖ ក្រសួងបរិស្ថាន, Hello Krupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម