ព័ត៌មានអន្ដរជាតិ
ការបាញ់បង្ហោះ ផ្កាយរណបចារកម្មយោធាដំបូងរបស់កូរ៉េខាងជើង ទទួលបរាជ័យ
ប្រទេសកូរ៉េខាងជើងនិយាយថា ផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន បានធ្លាក់ចូលទៅក្នុងសមុទ្រលឿង បន្ទាប់ពីរ៉ុកកែតដែលដឹកវា មានបញ្ហាម៉ាស៊ីន។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA), គ្រាប់រ៉ុកកែត ដែលបាញ់បង្ហោះនៅថ្ងៃពុធទី៣១ខែឧសភា បានជួបបញ្ហាម៉ាស៊ីន ហើយធ្លាក់ចុះបន្ទាប់ពីការបំបែកនៅដំណាក់កាលទី១។
មុននេះ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បញ្ជាក់ថា ទីក្រុងព្យុងយ៉ាង បានបាញ់បង្ហោះយានអវកាស។ JCS បន្ថែមថា រ៉ុកកែតបានធ្លាក់នៅចម្ងាយប្រហែល២០០គីឡូម៉ែត្រ ភាគខាងលិចកោះ Eocheong។

គួរបញ្ជាក់ថា ការបាញ់បង្ហោះរបស់កូរ៉េខាងជើង បានជំរុញឲ្យមានស៊ីរ៉ែន និងសារព្រមានគ្រាអាសន្ន ដែលអំពាវនាវឲ្យប្រជាពលរដ្ឋ ស្វែងរកកន្លែងសុវត្ថិភាព នៅក្នុងតំបន់អូគីណាវ៉ារបស់ប្រទេសជប៉ុន និងនៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។
ទោះយ៉ាងណាក៏ដោយ ក្រោយមក សារប្រកាសអាសន្នត្រូវបានដកកចេញវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ស៊ីរ៉ែនប្រកាសអាសន្ន បន្លឺឡើង ផ្អើលនៅជប៉ុននិងកូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


