ព័ត៌មានជាតិ
លោក ហ៊ុយ វណ្ណៈ ចែករំលែកបទពិសោធន៍ ជាអ្នកដឹកនាំគំរូម្នាក់ត្រូវមាន ៣ ចំណុច
ជាថ្នាក់ដឹកនាំមួយរូបនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា និងជាបញ្ញវន្តខ្មែរមួយរូបដ៏មានសក្ដានុពល លោក ហ៊ុយ វណ្ណៈ តាមរយៈទស្សនៈផ្ទាល់បានលើកឡើងថា ដើម្បីក្លាយទៅជាអ្នកដឹកនាំម្នាក់ដែលអាចដឹកនាំឱ្យមានភាពរីកចម្រើន គួរតែមាន ៣ចំណុច ដាក់ក្នុងខ្លួនមិនអាចខ្វះបាន។

ពិតណាស់ នៅក្នុងប្រទេសនីមួយៗ ព្រមទាំងនៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថាននានា តែងតម្រូវឱ្យមានថ្នាក់ដឹកនាំ មកគ្រប់គ្រងប្រទេសជាតិ និងការងារផ្សេងៗមានភាពរីកចម្រើនជាបន្តបន្ទាប់។
ជាក់ស្ដែង មនុស្សអាចក្លាយទៅជាអ្នកដឹកនាំទៅបាននិងគ្រប់គ្រងការធ្វើការជាក្រុមបាន តាមបទពិសោធន៍ និងជាអ្នកដឹកនាំមួយរូប លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា នៅក្នុងបទសម្ភាសជាមួយ «កម្ពុជាថ្មី» មានប្រសាសន៍ថា ដើម្បីក្លាយជាអ្នកដឹកនាំទៅបាន គឺត្រូវពឹងផ្អែកទៅលើកត្តា ៣ចំណុចសំខាន់ៗ។ ទី១ ត្រូវមានចំណេះដឹង, ទី២ មានភាពក្លាហាន និងទី៣ ធ្វើជាអ្នកដឹកនាំ ត្រូវមានភាពជាគំរូដល់អ្នកថ្នាក់ក្រោម។

ពាក់ព័ន្ធចំណុចទាំង ៣ខាងលើ លោក ហ៊ុយ វណ្ណៈ បានពន្យល់បន្ថែមពីចំណុចនីមួយៗដូចខាងក្រោមនេះ៖
ទី១. ចំណេះដឹង៖ ធ្វើជាមេដឹកនាំ ត្រូវមានចំណេះ ឬគេអាចហៅថា ដឹងធ្វើ។ ព្រោះនៅក្នុងស្ថាប័នមួយយើងអាចរកបញ្ហាឃើញ ប្រសិនបើមានមេដឹកនាំដែលមិនមានចក្ខុវិស័យគ្រប់គ្រាន់់ មិនអាចឆ្លើយតបបានទាន់ពេលវេលាទៅនឹងបញ្ហានានា ដែលធ្វើឱ្យអ្នកថ្នាក់ក្រោមដើរផ្លូវខុសទៅជាមួយ។

ទី២. ភាពក្លាហាន៖ ត្រង់ចំណុចនេះ អ្នកដឹកនាំត្រូវតែមាន ហើយក៏ជាចំណុចសំខាន់បំផុត។ យើងដឹងហើយថាការងារនីមួយៗមិនអាចល្អប្រសើរ និងរលូនទាំងអស់បានទេ។ ជាក់ស្ដែង បើសិនជាធ្វើជាមេដឹកនាំ មិនមានភាពក្លាហាននៅក្នុងការសម្រេចចិត្តលើអ្វីមួយច្បាស់លាស់ នោះជាហេតុធ្វើការឱ្យមានការបែកបាក់សាមគ្គីនៅក្នុងរង្វង់ការងារ។ មិនតែប៉ុណ្ណោះ បញ្ហានេះក៏អាចឆ្លុះបញ្ចាំងឱ្យឃើញផងដែរថា នៅតាមស្ថាប័ននានាដែលមានមេដឹកនាំខ្សោយ គ្មានសមត្ថភាព មិនអាចឱ្យការងាររីកចម្រើនទៅមុខបាន។

ទី៣. ភាពជាគំរូ៖ ក្លាយជាមេដឹកនាំទៅតាមក្រសួង ឬស្ថាប័ន ត្រូវមានភាពជាគំរូតាំងពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម។ ប៉ុន្តែទោះជាបែបនេះក្តី វាក៏ទាមឱ្យមានភាពគំរូតាមរយៈប្រធាន ក៏ដូចជាបុគ្គលិកនៅក្នុងស្ថាប័ន ដែលជាកត្តារួមផ្សំមួយជួយឱ្យរីកចម្រើន និងមានតម្លៃនៅក្នុងសង្គមជាតិ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


