ព័ត៌មានជាតិ
អគារមណ្ឌលសុខភាពថ្មីសន្លាងកម្ពស់២ជាន់នៅស្រុកសន្ទុកដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
អគារមណ្ឌលសុខភាពតាំងក្រសាំងដ៏ថ្មីសន្លាងមានកម្ពស់២ជាន់ស្ថិតនៅស្រុកសន្ទុកខេត្តកំពង់ធំ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី។

អគារថ្មីមណ្ឌលសុខភាពតាំងក្រសាំងនេះត្រូវបានប្រារព្ធពិធីបញ្ចុះបឋសិលាសាងសង់ជាផ្លូវការនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដែលមានកម្ពស់២ជាន់មានបណ្ដោយ៤៥ម៉ែត្រ ទទឹង១៦ម៉ែត្រ និងមានបន្ទប់សម្រាប់សម្រាក និងពិនិត្យព្យាបាលចំនួន២៨បន្ទប់ សាងសង់ពីថ្មក្រោមការជួយឧបត្ថម្ភពីសំណាក់លោក ជា ចាន់តូ និងលោកស្រី និងធនាគារអ៊ូរី(ខេមបូឌា)ម,ក។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ជា ចាន់តូ បានចាត់ទុកអគាមណ្ឌលសុខភាពតាំងក្រសាំងថ្មីនេះថា ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ហើយក៏ជាការរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

លោក ជា ចាន់តូ បានកត់សម្គាល់ថា បច្ចុប្បន្នស្រុកសន្ទុកមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមជារូបវន្ត ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏ឃើញថា មានភាពកាន់តែប្រសើរឡើងផងដែរ ក្នុងនោះតម្រូវការសេវាសុខាភិបាល របស់ប្រជាពលរដ្ឋក៏មានការកើនឡើងដែរដែលចាំបាច់ត្រូវផ្ដល់លទ្ធភាព និងមានការលើកកម្ពស់សេវាសុខភាពនេះឲ្យកាន់ប្រសើរឡើងដែរ។
នៅក្នុងឱកាសនោះដែរលោក ជា ចាន់តូ បានចាត់ទុកការចូលរួមចំណែកនៅក្នុងការជួយឧបត្ថម្ភដល់ការកសាងអគារមណ្ឌលសុខភាពតាំងក្រសាំងពីធនាគារ អ៊ូរី នាពេលនេះបានឆ្លើយតបទៅនឹងតម្រូវការប្រជាជនឱ្យទទួលបានសេវាសុខាភិបាលបានឆាប់រហ័ស ដែលមិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋនៅស្រុកសន្ទុកទេ គឺសម្រាប់ស្រុកនៅជុំវិញថែមទៀតផង។

ជាមួយគ្នានេះដែរ លោក ជា ចាន់តូ បានអំពាវនាវដល់ប្រជាជនអញ្ជើញទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់គ្នាៗផងដែរដើម្បីជ្រើសគណបក្សនយោបាយណាដែលខ្លួនស្រឡាញ់ពេញចិត្ត និងផ្ដល់សេចក្ដីសុខដល់ប្រទេសជាតិ ប្រជាជន និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាព,ការអភិវឌ្ឍ្យហើយរស់នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ។
លោក ជា ចាន់តូ បានបញ្ជាក់ថា «គ្មានគណបក្សណាមានគោលនយោបាយល្អ និងដម្កល់ផលប្រយោជន៍ជាតិប្រជាជនជាងគណបក្សប្រជាជនកម្ពុជានោះទេ»៕
អត្ថបទ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់