ព័ត៌មានជាតិ
បណ្ណបើកបរជាតិ ក៏អាចប្តូរជាបណ្ណអនុញ្ញាតបើកបរអន្តរជាតិបាន
ក្រសួងសារធារណការ និងដឹកជញ្ជូន បានជូនដំណឹងស្តីពីការប្តូរបណ្ណបើកបរជាតិ ទៅជាបណ្ណអនុញ្ញាតបើកបរអន្តរជាតិ
ដោយអះអាងថា បណ្ណបើកបរជាតិ គឺអាចស្នើសុំប្តូរបណ្ណអនុញ្ញាតបើកបរអន្តរជាតិបាន បន្ទាប់ពីមានចម្ងល់ជាច្រើនពាក់ព័ន្ធនឹងរឿងនេះ។ សម្រាប់អ្នកដែលមានបំណងចង់ប្តូរបណ្ណបើកបរជាតិ ទៅជាបណ្ណអនុញ្ញាតបើកបរអន្តរជាតិ គឺគ្រាន់តែតម្រូវឱ្យមានឯកសារចាំបាច់មួយចំនួន និងត្រូវចំណាយលើថ្លៃសេវា ២៥០.០០០ រៀល។

យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន របៀបស្នើរសុំពីបណ្ណបើកបរជាតិ ប្តូរទៅបណ្ណអនុញ្ញាតបើកបរអន្តរជាតិ គឺគ្រាន់តែយកបណ្ណបើកបរជាតិរបស់លោកអ្នក ដោយភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនរួមមាន៖
- បណ្ណបើកបរជាតិ (ច្បាប់ដើមមានសុពលភាពយ៉ាងតិច១ឆ្នាំ)
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
- លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិចជាង១៥ថ្ងៃ (សម្រាប់ជនបរទេស)
- លិខិតបញ្ជាក់ទីលំនៅ (ចេញដោយមេឃុំ/ចៅសង្កាត់ សម្រាប់ជនបរទេស)
- រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក

បើតាមក្រសួងសាធារណការ អ្នកមានបណ្ណអនុញ្ញាតបើកបរអន្តរជាតិ អាចបើកបរបាននៅតាមបណ្ដាប្រទេសហត្ថលេខី(៩៩ប្រទេស) បណ្ណបើកបរអន្តរជាតិមានសុពលភាព ១ឆ្នាំ ស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់