ព័ត៌មានជាតិ
ឆ្លងចរន្តអគ្គិសនី ឆាបឆេះហាងគ្រឿងសមុទ្រមួយកន្លែង នៅសង្កាត់ទន្លេបាសាក់
ឆ្លងចរន្តអគ្គិសនី ឆាបឆេះហាង ជីន ស៊ឺ ម៉ៅ គ្រឿងសមុទ្រ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ តែសំណាងល្អ មិនរាលដាលទីតាំងផ្សេង និងគ្មានមនុស្សរបួសឡើយ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ចំណុចហាង ជីន ស៊ឺម៉ៅ គ្រឿងសមុទ្រ សាច់គោ និងស៊ុបឆ្នាំងភ្លើង ផ្សារចិន ផ្លូវ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមនគរបាល បានឲ្យដឹងថា ម្ចាស់ទីតាំង មានឈ្មោះ Fu Jianhua ភេទប្រុស អាយុ៣៦ឆ្នាំ។

ក្រោយពេលកើតហេតុ នគរបាលជំនាញ បានឲ្យដឹងថា ការឆាបឆេះនេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យ បានមកដល់កន្លែងកើតហេតុចំនួន០៥គ្រឿង ដោយប្រើប្រាស់ទឹកអស់០១គ្រឿង (រថយន្តរបស់កោះពេជ្រ០៣គ្រឿង រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញចំនួន០២គ្រឿង)។

សូមបញ្ជាក់ផងដែរថា សម្ភារៈខូចខាតមាន តុឈើ០១ ហើយមិនបង្កឲ្យរាលដាលទីតាំងផ្សេង និងមិនមានមនុស្សរបួសឡើយ៕







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


