Connect with us

ព័ត៌មានជាតិ

មន្ទីរព័ត៌មានត្រូវបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការផ្សាយក្នុងព្រឹត្តិការណ៍បោះឆ្នោតខាងមុខ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានលើកឡើងថា ការងារផ្សព្វផ្សាយព័ត៌មានសំខាន់ខ្លាំងណាស់សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខាងមុខនេះ ដើម្បីឲ្យពលរដ្ឋ និងសាធារណៈជនទូទៅបានដឹងអំពីដំណើរការបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោកស្រី ប៉ូ ចាន់រស្មី ជាប្រធានមន្ទីរព័ត៌មានខេត្តកំពត ជំនួសលោក អោក សំណាង ដែលត្រូវទទួលមុខតំណែងជាសមាជិកក្រុមប្រឹក្សាខេត្តកំពត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព័ត៌មានក៏មានការរីកចម្រើនខ្លាំងណាស់ដែរ។

ឯកឧត្តមបានលើកឡើងថា មន្ទីរព័ត៍មានត្រូវបង្កើតការយកចិត្តទុកដាក់នៅការផ្សព្វផ្សាយពិសេសឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម។ បច្ចុប្បន្នបច្ចេកវិទ្យាព័ត៌មាន មានភាពរីកចម្រើនសំបូរបែប ពលរដ្ឋអាចងាយស្រួលក្នុងការទទួល និងផ្តល់ព័ត៌មាន បានយ៉ាងឆាប់ហ័ស តាមរយៈការបង្ហោះតាមបណ្តាញសង្គមផ្សេងៗនៅលើទូរស័ព្ទ។

ដូច្នេះហើយក្នុងនាមមន្ត្រីជំនាញត្រូវតាមដាន និងក្តាប់សភាពការឲ្យបានច្បាស់ ហើយត្រូវធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា ប្រសិនបើមានព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។

ហើយនៅក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិខាងមុននេះ ការងារផ្សាព្វផ្សាយព័ត៌មានសំខាន់ខ្លាំងណាស់ ដូច្នេះមន្ទីរព័ត៌មាន ត្រូវបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការផ្សាយរាល់ព័ត៌មានពាក់ព័ន្ធ ទាំងនៅមុនពេល អំឡុងពេល និងក្រោយពេលប្រកាសលទ្ធផលបោះឆ្នោត ដើម្បីឲ្យពលរដ្ឋ និងសាធារណៈជនបានយល់ច្បាស់។

លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត ក៏បានលើកឡើងដែរថា កន្លងមកវិស័យព័ត៌មានខេត្ត បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងាររបស់រដ្ឋបាលខេត្ត មន្ទីរព័ត៌មានមានទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត ធ្វើឲ្យការងារផ្សព្វផ្សាយផ្សេងៗរបស់ខេត្ត បានទូលំទូលាយ និងច្បាស់លាស់ ហើយបានបម្រើជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ។

លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត។បានស្នើឲ្យមន្ត្រីនៃមន្ទីរព័ត៌មានត្រូវបន្តខិតខំបន្ថែមទៀត ពិសេសក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិនាពេលខាងមុខនេះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម