ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរីមានដីសម្បទានសេដ្ឋកិច្ច ២៥ ទីតាំង វិនិយោគផលិតកម្មកសិកម្មខ្នាតធំ
ផលិតកម្មកសិកម្មនៅក្នុងខេត្តមណ្ឌលគិរី បង្កើតឡើងក្រោមទម្រង់សំខាន់ចំនួន ២ គឺផលិតកម្មកសិកម្មខ្នាតតូចដោយកសិករដែលប្រជាជនធ្វើលើដីរបស់ពួកគាត់ និងផលិតកម្មកសិកម្មខ្នាតធំដែលយើងស្គាល់ថាសម្បទានដីសេដ្ឋកិច្ច។
តាមឯកសារផែនការរៀបចំដែនដីខេត្តមណ្ឌលគិរីចក្ខុវិស័យឆ្នាំ ២០៤០ ដែលរៀបចំឡើងដោយក្រសួងដែនដី នគរូបនីយកម្មនិងសំណង់បង្ហាញថា នៅក្នុងខេត្តមណ្ឌលគីរី សម្បទានដីសេដ្ឋកិច្ចមានចំនួន ២៥ ទីតាំង គ្របដណ្ដប់លើផ្ទៃដីសរុប ១៦២ ៣០៣ ហិកតា ក្នុងនោះទីតាំងសម្បទានដីសេដ្ឋកិច្ចចំនួន ៧ មានទីតាំងនៅតំបន់ការពារធម្មជាតិគ្របដណ្ដប់លើផ្ទៃដី ៤៣ ៩៧០ ហិកតាស្មើនឹង ៤,៧ ភាគរយនៃផ្ទៃដីសរុបតំបន់ការពារធម្មជាតិ។

ក្នុងចំណោមសម្បទានដីសេដ្ឋកិច្ចទាំង ២៥ ក្នុងខេត្តមណ្ឌលគីរី មានតែទីតាំងសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំនួន ១៤ ដែលបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋមានផ្ទៃដី ១១០ ៤៣៧ ហិកតា ស្មើនឹង៦៨ ភាគរយនៃផ្ទៃដីសម្បទានដីសេដ្ឋកិច្ចសរុប។
សម្បទានដីសេដ្ឋកិច្ចមានផ្ទៃដីធំ និងមានប្រភេទខុសៗគ្នាផ្អែកលើប្រភេទដំណាំដែលក្រុមហ៊ុនមានបំណងចង់ដាំដុះ។

ចាប់តាំងពីឆ្នាំ២០១២ រាជរដ្ឋាភិបាលបានបញ្ឈប់ការផ្តល់សម្បទានដីសេដ្ឋកិច្ចបន្តទៀត បូករួមជាមួយវិធីសាស្ត្រដែលប្រើប្រាស់នាពេលបច្ចុប្បន្ន ដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិកម្ម ដោយផ្តោតលើការអនុវត្ត គំរូផលិតកម្មកសិកម្មតាមកិច្ចសន្យាតាមរយៈការផ្សារភ្ជាប់ក្រុមហ៊ុនជាមួយប្រជាកសិករក្នុងទម្រង់ជាច្រើននៃកិច្ចសន្យា។
ការប្រើប្រាស់គំរូកសិកម្មទាំងនេះ មានគោលបំណងផ្សារភ្ជាប់ក្រុមហ៊ុននិងកសិករខ្នាតតូច ដើម្បីរួមគ្នាបង្កើតនូវដំណោះស្រាយឈ្នះ ឈ្នះ ដោយក្រុមហ៊ុនអាចផ្តល់បច្ចេកទេសនិងទីផ្សារដល់កសិករ ហើយកសិករផ្ដល់មកវិញនូវដីធ្លីរបស់ពួកគេ កម្លាំងពលកម្ម និងចំណេះដឹងក្នុងភាពជាដៃគូ។ ទោះជាយ៉ាងណាក្តី ភាពជាដៃគូដែលផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនេះក៏នៅពុំទាន់ពេញលេញនិងត្រូវការកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


