ព័ត៌មានជាតិ
តុលាការបញ្ជាឲ្យនាំខ្លួនលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បន្ទាប់ពីមិនចូលបំភ្លឺតាមការកោះហៅ
នៅរសៀលថ្ងៃទី២៦ ខែមករា នេះ កម្លាំងនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃកំពុងឡោមព័ទ្ធផ្ទះរបស់ឧកញ៉ាឡេ អ៊ាន សៀវម៉ី នៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីនាំខ្លួនឲ្យចូលបំភ្លឺ ក្រោយមិនព្រមចូលខ្លួនតាមការកោះហៅរបស់តុលាការជាលើកទី២។

គួរបញ្ជាក់ថាលោកស្រី ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺម្ដងរួចមកហើយ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ០២០កន្លងទៅ ដែលពាក់ព័ន្ធករណី បរិហារកេរ្ដិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។
លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី មានងារជាឧកញ៉ា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខV០១តាមបណ្ដោយផ្លូវគ្មានលេខ ភូមិគោកចំបក់ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានគេកត់សម្គាល់ឃើញថា មានងារជាឧកញ៉ាតែល្បីឈ្មោះខាងជេរ គេកប់ៗមាត់ពេលឡាយក្នុងផេក នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មិនញញើតមាត់ ពេលនេះត្រូវបានច្បាប់ចាប់ផ្តើមអនុវត្តបណ្តើរៗហើយ ប៉ុន្តែមិនដឹងថា រងបណ្តឹងភាគីខាងណាទេ៕

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


