កីឡា
អ្នកប្រដាល់ សុខ ធី បញ្ជាក់ជុំវិញការនាំប្រពន្ធកូនមករស់នៅស្រុកខ្មែរ
អ្នកប្រដាល់គុនខ្មែរ សុខ ធី បាននាំប្រពន្ធ និងកូនប្រុសអាយុប្រហែលជាង២ឆ្នាំមករស់នៅប្រទេសកម្ពុជា បន្ទាប់ពីការរស់នៅប្រទេសថៃធ្វើឲ្យរូបគេមិនសូវបានឡើងប្រកួតញឹកញាប់។

«បាទ ពេលនេះ ខ្ញុំ និងប្រពន្ធកូនមករស់នៅស្រុកខ្មែរហើយ»។ សុខ ធី បានប្រាប់«កម្ពុជាថ្មី» ប៉ុន្តែមិនបានបញ្ជាក់ពីស្ថានភាពផ្លូវច្បាប់ច្បាស់លាស់ទេសម្រាប់ការរស់នៅក្នុងប្រទេសកម្ពុជាដោយគ្រាន់តែបន្ថែមថា ៖«គ្រួសារខ្ញុំអាចរស់នៅកម្ពុជាយូរអង្វែង»។
ដោយសារការរស់នៅក្នុងប្រទេសកម្ពុជាមិនសូវមានអ្នកនិយាយភាសាថៃច្រើនដែលជាកត្តាធ្វើឲ្យមានការលំបាកដល់ភរិយារបស់ខ្លួន។ សុខ ធី បាននិយាយថា ៖«ប្រពន្ធខ្ញុំបាននិយាយថា អត់អីទេ អាចរស់នៅខ្មែរបាន តែគ្រាន់តែគាត់ពិបាកបន្តិចដោយសារអត់មានអ្នកនិយាយថៃជាមួយគាត់ មានតែខ្ញុំនិយាយថៃជាមួយគាត់»។

អ្នកលេងគុនខ្មែរ សុខ ធី បានមកប្រកបអាជីពប្រដាល់នៅប្រទេសកម្ពុជា និងនាំប្រពន្ធកូនមកស្នាក់នៅកម្ពុជាជាមួយផងតាមរយៈការជួយជ្រោមជ្រែងពីឧកញ៉ា ស្រី ចាន់ថន ដែលមានក្លិបប្រដាល់ទំនើបលំដាប់អន្តរជាតិ និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរផង។
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា លោកបានរៀបចំទីកន្លែងស្នាក់នៅ និងសម្ភារប្រើប្រាស់ផ្សេងៗជូនកីឡាករ សុខ ធី និងប្រពន្ធកូនរួចរាល់ហើយ។

ឧកញ៉ា ស្រី ចាន់ថន បាននិយាយថា ៖«សម្រាប់ការលើកទឹកចិត្តដ៏តិចតួចស្តួចស្តើងមួយនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នឹងជំរុញលើកទឹកចិត្ត ឬក៏អាចជាស្ពានមួយនាំឲ្យ សុខ ធី ប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំងជាមុន ព្រមទាំងនឹងទទួលបានជោគជ័យថ្មីៗ នាពេលដ៏ខ្លីខាងមុខ»។
បន្ទាប់ពីមកស្នាក់នៅប្រទេសកម្ពុជាបានប៉ុន្មានថ្ងៃ សុខ ធី បានប្រកាសពីការចង់ឡើងសង្វៀនដែលអាចជួបជើងខ្លាំងគុនខ្មែរលំដាប់ទម្ងន់៦០គីឡូក្រាម។ នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ អ្នកលេងចិត្តសឿង អេលីត សាន់ បង្ហោះសារចង់សាកក្បាច់គុនជាមួយរៀមច្បង សុខ ធី ខណៈលោក ស៊ន អេលីត ជាគ្រូបង្វឹក៏សង្ឃឹមគូនេះជួបគ្នាឆាប់ៗ។ ស្របពេលជាមួយគ្នានេះ លោកគ្រូ ពេជ្រ សុផាន់ ហាក់ដូចជាចង់ឲ្យជួបកូនសិស្សរបស់លោកគឺកីឡាករក្របីព្រៃ ពេជ្រ សម្បត្តិ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន