ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋទៅបោះឆ្នោតយ៉ាងរីករាយ
ពាក់ព័ន្ធដំណើរការបោះឆ្នោតនៅខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣នេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ចាត់ទុកការរៀបចំនីតិវិធី នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅខេត្តស្ទឹងត្រែង ទទួលបានលទ្ធផលល្អ ចំណែកប្រជាពលរដ្ឋបានទៅបោះឆ្នោតជ្រើសរើសតំណាងដឹកនាំប្រទេសតាមបំណងប្រកបដោយភាពរីករាយ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ។

លោក ស្វាយ សំអ៊ាង ប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋបាននាំគ្នាទៅបោះឆ្នោតប្រកបដោយទឹកមុខសប្បាយរីករាយ ព្រោះពួកគាត់យល់ថា ការសម្រេចចិត្តបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំបានល្អ ត្រឹមត្រូវ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក ហង់ កុង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានបញ្ចាក់ថា ការបោះឆ្នោតបានដំណើរការទៅបានតាមកម្មវិធីគ្រប់ការរិយាល័យបោះឆ្នោតទាំង ២៤៥ការិយាល័យ ទាំងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។ លោកបន្តថា ស្ថិតក្នុងមានស្ថានភាពល្អប្រសើរនេះ មានមន្ត្រីអ្នកសង្កេតការបានមកចូលរួមពិនិត្យតាមដានចាប់ពីដំណើរបោះ រហូតដល់បញ្ជាប់ការរាប់សន្លឹកឆ្នោត និងចេញជាលទ្ធផលជាបណ្តោះអាសន្នបង្ហាញពីកិច្ចការងារបោះឆ្នោតមានតម្លាភាពល្អ។

លោកវរៈសេនីយ៍ទោ ទី ចាន់ធា មន្ត្រីសន្តិសុខប្រចាំនៅការិយាល័យបោះឆ្នោត លេខ០១១៩ និង ០១២០ នៅមណ្ឌលសាលាគរុកោសល្យភូមិភាគក្រុងស្ទឹងត្រែង បានបញ្ចាក់ថា ដំណើរការបោះឆ្នោតតំណាងរាស្ត្រនីតិកាលអាណត្តិទី៧ ទទួលបានលទ្ធផលល្អប្រកបដោយជោគជ័យ ព្រោះកិច្ចការការពារសន្តិសុខ ត្រូវបានមន្ត្រីបានសហការបានល្អ ការពារសន្តិសុខ ជូនប្រជាពលរដ្ឋមកបោះឆ្នោត បញ្ជាប់ដោយគ្មានអំពើហឹង្សាអ្វីឡើយ។

គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានការិយាល័យបោះឆ្នោត ២៤៥ ការិយាល័យ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៩៧ ៤៥២ នាក់ និងមានអ្នកទៅបោះឆ្នោតបានចំនួន ៨១ ៤០៥ នាក់ ស្មើនឹង ៨៣,៥៣ ភាគរយ។ លទ្ធផលបណ្តោះអាសន្នបានបង្ហាញឱ្យឃើញពីសច្ចភាព ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព គ្មានអំពើហឹង្សា គ្មានការគំរាមគំហែង។ ខេត្តស្ទឹងត្រែង មានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ១០ ក្នុងចំណោមគណបក្សទាំង១៨៕
អត្ថបទ៖ ងិន លីម

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


