ព័ត៌មានអន្ដរជាតិ
ឡូហ្គោ X របស់ Elon Musk ត្រូវបញ្ជាឲ្យរុះរើចេញវិញពីដំបូលអគារ Twitter
បើយោងតាមការបញ្ជាក់ពីលោក Patrick Hannan អ្នកនាំពាក្យរបស់នាយកដ្ឋានត្រួតពិនិត្យអគារនៅទីក្រុង San Francisco បានឲ្យដឹងថា ឡូហ្គោអក្សរ X ដែលដំឡើងមិនទាន់បានប៉ុន្មានថ្ងៃផងនៅលើដំបូលអគារអតីតទីស្នាក់ការ Twitter ត្រូវបានរុះរើចេញវិញកាលពីថ្ងៃចន្ទ ។

ព័ត៌មាននៃការដកចេញឡូហ្គោអក្សរ X លើដំបូងអគារនៅផ្លូវ Market Street ក្នុងទីក្រុង San Francisco បានកើតឡើង បន្ទាប់ពីក្រុមហ៊ុនទទួលបានលិខិតជូនដំណឹងស្តីពីការរំលោភច្បាប់ ចំពោះការដំឡើងឡូហ្គោថ្មីដោយគ្មានការអនុញ្ញាត ជាពិសេសគឺការតុបតែងភ្លើងភ្លឺនាពេលរាត្រីលើដំបូលអគារ ។
កាលពីចុងសប្តាហ៍កន្លងទៅ នាយកដ្ឋានត្រួតពិនិត្យអគារ និងផែនការទីក្រុង បានទទួលពាក្យបណ្តឹងចំនួន ២៤ ពាក់ព័ន្ធរចនាសម្ព័ន្ធដែលមិនមានការអនុញ្ញាត រួមទាំងការព្រួយបារម្ភអំពីសុវត្ថិភាព ក៏ដូចជាការបំភ្លឺរបស់ឡូហ្គោជាដើម ។
សូមបញ្ជាក់ថា មហាសេដ្ឋី Elon Musk បានទិញបណ្ដាញសង្គម Twitter ជាផ្លូវការក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ កាលពីចុងឆ្នាំមុន ហើយបានបញ្ឈប់នាយកប្រតិបត្តិ និងបុគ្គលិកអស់ជាច្រើននាក់ ខណៈលោកក៏ធ្វើការផ្លាស់ប្ដូររចនាសម្ព័ន្ធជាច្រើនផងដែរ ជាពិសេសឡូហ្គោថ្មីនេះតែម្ដង ៕

ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


