ព័ត៌មានជាតិ
អ្នកជំនាញ៖លំនៅដ្ឋានតម្លៃទាប និងមធ្យម នឹងងើបឡើងវិញលឿនជាងគេនៅឆ្នាំនេះ
បន្ទាប់ពីវិស័យអចលនទ្រព្យកម្ពុជាបានធ្លាក់ចុះកាលពីឆ្នាំ២០២០កន្លងទៅនេះ ដោសារឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលបង្ករឡើងដោយការរីករាលដាលនៃជំងឺកូវីដ១៩ អ្នកជំនាញផ្នែកអចលនទ្រព្យមើលឃើញថា វិស័យមួយនេះនឹងងើបឡើងវិញបណ្ដើរៗនៅឆ្នាំនេះជាមួយនឹងការរកឃើញវ៉ាក់សាំងកូវីដ១៩ និងភាពធូរស្បើយនៃការរីករាលដាលនៃជំងឺរាត ត្បាតនេះនៅក្នុងប្រទេសកម្ពុជា។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច វិស័យអចលនទ្រព្យត្រូវបានរំពឹងថានឹងមានកំណើន ២.៧% នៅឆ្នាំ ២០២១នេះ ជាមួយនឹងការកើនឡើងការលក់លំនៅដ្ឋានថ្លៃទាប និងមធ្យម។ វិស័យមួយនេះត្រូវបានប៉ាន់ស្មានថានឹងមានកំណើនអវិជ្ជមានក្នុងរង្វង់ -៤.៩% ក្នុងឆ្នាំ២០២០ ដែលការធ្លាក់ចុះនេះគឺដោយសារការថមថយ នូវការលក់ខុនដូរ លក់លំនៅឋានផ្ទះថ្លៃ និងការធ្លាក់ចុះនៃការជួលអគារពាណិជ្ជកម្ម ការិយាល័យ និងផ្សារទំនើប។
លោក ច្រឹក សុខ នីម ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាមានប្រសាសន៍ថា វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជានឹងមានសន្ទុះឡើងវិញនៅឆ្នាំ២០២១នេះ បើពិនិត្យមើលពីភាពវិជ្ជមានមួយចំនួនដូចជាការរកឃើញវ៉ាក់សាំងកូវីដ១៩ និងប្រសិទ្ធិភាពរបស់វានៅទូទាំងពិភពលោក រួមទាំងការបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរក្នុងផ្ទៃប្រទេសកម្ពុជាជាដើម។

លោក សុខ នីម បន្តថា៖ «ភាពវិជ្ជមានទាំងនេះនឹងជួយជម្រុញវិស័យអចលនទ្រព្យកម្ពុជាឱ្យមានសកម្មភាពខ្លាំងក្លាឡើងវិញ ហើយអចលនទ្រព្យដែលនឹងមានកំណើនលឿនជាងគេគឺប្រភេទលំនៅដ្ឋានក្នុងបុរីដូចជាផ្ទះល្វែង ឫវីឡាកូនកាត់ ដែលមានតម្លៃទាប និងមធ្យម ពីព្រោះវាផ្ដោតលើទីផ្សារក្នុងស្រុកដែលកំពុងមានតម្រូវការខ្ពស់។»
ទន្ទឹមនេះ លោក ស៊ន សៀប នាយកប្រតិបត្តិក្រុមហ៊ុន ឃី រៀល អ៊ីុស្ទេត មានប្រសាសន៍ថា៖ «សម្រាប់ឆ្នាំ២០២១នេះ សកម្មភាពទិញលក់អចលនទ្រព្យលំនៅដ្ឋានតម្លៃសមរម្យនឹងងើបឡើងវិញលឿនជាងអចលនទ្រព្យផ្សេងៗទៀតដូចជា ខុនដូរ អាផាតម៉ិន និងការិយាល័យ ដោយសារវាជាទីផ្សារដែលកំពុងមានតម្រូវការក្នុងស្រុកខ្ពស់ជាងគេ ចំណែកអចលនទ្រព្យផ្សេងៗដូចជាខុនដូរ ឫអាផាតម៉ិនជាដើមត្រូវពឹងផ្អែកលើទីផ្សារខាងក្រៅ»។
លោក សៀប បន្តថាទោះបីជាវ៉ាក់សាំងកូវីដ១៩ត្រូវបានគេរកឃើញមែន ប៉ុន្តែប្រសិទ្ធភាពរបស់វានៅមានកម្រិតនៅឡើយ ហើយការចរាចណ៍ទូទៅនៅទូទាំងពិភពលោកនៅមានភាពរអាក់រអួលនៅឡើយ ពោលគឺមិនមានភាពទូលំទូលាយដូចកាលមុនកូវីដនោះទេ។ ប្រការនេះហើយដែលធ្វើឱ្យអចលនទ្រព្យប្រភេទផ្សេងៗទៀត ដែលពឹងផ្អែកលើទីផ្សារខាងក្រៅនឹងមិនងើបឡើងវិញលឿនដូចជាទីផ្សារផ្ទះ និងដីនោះទេ។

លំនៅដ្ឋានតម្លៃទាប និងមធ្យម គឺជាទីផ្សារដែលមានភាពទាក់ទាញខ្លាំងជាងគេសម្រាប់ប្រជាជនក្នុងស្រុកនាពេលបច្ចុប្បន្ន ដោយសារពួកគេភាគច្រើនមិនទាន់មានលទ្ធភាពទិញលំនៅដ្ឋានតម្លៃថ្លៃលើសពី ៨០,០០០ ទៅ ១០០,០០០ ដុល្លារនៅឡើយទេ។
លោក ហេង បូរ៉ា គឺជាបុគ្គលិកក្រុមហ៊ុនឯកជននៅទីក្រុងភ្នំពេញ ដែលបានផ្អាកគម្រោងទិញលំនៅដ្ឋានកាលពីឆ្នាំ២០២០កន្លងមកនេះ ដោយសារតែលោកត្រូវបានកាត់ប្រាក់ខែអស់ប្រមាណ៣០%អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ហើយលោកបារម្ភពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចរបស់កម្ពុជា។
យ៉ាងណាក៏ដោយ ជាមួយនឹងការរកឃើញវ៉ាក់សាំងកូវីដ១៩ និងភាពធូរស្បើយនៃការរីករាលដាលជំងឺនេះនៅក្នុងប្រទេសកម្ពុជា លោកបានសម្រេចចិត្តទិញលំនៅដ្ឋានតម្លៃ ៥០,០០០ ដុល្លារអាមេរិកនៅក្នុងខែនេះ ជាមួយនឹងការបង់រំលោះរយៈពេល៥ឆ្នាំជាមួយក្រុមហ៊ុន៕
អត្ថបទ៖ វ៉ាត វិន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន