ព័ត៌មានជាតិ
អង្គការUNFPAផ្តល់ជំនួយជាឃីតចំនួន១០០០ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ភ្នំពេញ ៖ អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)បាន ប្រគល់ជំនួយជាឃីតចំនួន១០០០ដែលមានតម្លៃប្រមាណ១៥,៧៩០ដុល្លាដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ។

ពិធីប្រគល់ជំនួយមនុស្សធម៌ជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះដោយមានការចូលរួមពីលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិង លោក ដានីញែល អាលេមូ(Mr.Alemu Daniel) តំណាងស្តីទី មូលនិធិសហប្រជាជាតិដើម្បីប្រជាជនប្រចាំប្រទេសកម្ពុជា។

លោក ដានីញែល អាលេមូ បានថ្លែងថា ដោយឈរលើមូលដ្ឋានសិទ្ធមនុស្ស និងគោលការណ៍សមភាពយេនឌ័រ មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជនកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលនានាជាច្រើនឆ្នាំមកហើយ ដើម្បីកំណត់ ទទួលស្គាល់ និងឆ្លើយតបទៅនឹងបញ្ហាប្រជាជន និងសមភាពយេនឌ័រដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់ ជាពិសេសស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលមានហានិភ័យខ្ពស់ដោយអំពើហិង្សាទាក់ទងនិងយេនឌ័រ។

លោក ដានីញែល អាលេមូ បានវាយតម្លៃខ្ពស់ លើសមិទ្ធផលនិងការបំពេញការងារយ៉ាងសកម្មរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាពេលកន្លងមកទាំងក្នុងវិស័យការងារកាត់បន្ថយគ្រោះមហន្តរាយជាមុន និងជាពិសេសគឺការឆ្លើយតបយ៉ាងសកម្មនិងបានទាន់ពេល វេលា ចំពោះតម្រូវការរបស់ ជនរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់ដោយសារទឹកភ្លៀង នា ពេលថ្មីៗនេះ ក៏ដូចជា កិច្ចសហការល្អជាមួយ បណ្តាដៃគូអភិវឌ្ឍ និងភ្នាក់ងារអង្គការសហ ប្រជាជាតិនានា។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណចំពោះមូលនិធិសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជាដែលជានិច្ចកាលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យគ្រោះមហន្តរាយគ្រោះមហន្តរាយផ្សេងៗនៅ កម្ពុជា។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាប លោក ដានីញែល អាលេមូពីផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៣ និងស្នើឲ្យស្វែងរកលទ្ធភាពក្នុងការសហការជួយគាំទ្រដល់ការអនុវត្តផែនការសកម្មភាពនេះ។
លោកទេសរដ្ឋមន្ត្រីនឹងចាត់ចែងឱ្យថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកសម្ភារទាំងនេះទៅចែកជូនដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីសក្ក័ផងដែរ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


