ព័ត៌មានអន្ដរជាតិ
រដ្ឋបាល ត្រាំ សន្យាផ្តល់លុយ ១.៨ប៊ីលានបន្ថែម ដល់ UN ជាមូលនិធិបម្រុង
រដ្ឋបាល លោក ដូណាល់ ត្រាំ ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ថា សហរដ្ឋអាមេរិកនឹងប្រគល់កញ្ចប់ថវិកាបន្ថែមចំនួន ១.៨ប៊ីលានដុល្លារសម្រាប់ជំនួយមនុស្សធម៌ ដល់អង្គការសហប្រជាជាតិ (UN) ជាទ្រព្យបម្រុងទុកសម្រាប់ជំនួយសង្គ្រោះជីវិតដល់ជនរងគ្រោះនៃគ្រោះមហន្តរាយធម្មជាតិ គ្រោះទុរ្ភិក្ស និងមនុស្សត្រូវការជំនួយខ្លាំង ទោះបីជាសហរដ្ឋអាមេរិកបានកាត់បន្ថយជំនួយបរទេសជារួមក៏ដោយ។
យោងតាមភ្នាក់ងារសារព័ត៌មាន AP ផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ថវិកាទាំងនោះនឹងត្រូវបែងចែកក្នុងរយៈពេលមួយឆ្នាំខាងមុខបន្ថែមទៅលើថវិកាចំនួន ២ប៊ីលានដុល្លារដែលរដ្ឋបាល លោក ត្រាំ បានសន្យាកាលពីខែធ្នូ។

លោក Mike Waltz ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លើកឡើងក្នុងសន្និសីទសារព័ត៌មានមួយថា៖ « មូលនិធិថ្មីនេះ គ្រាន់តែជាជំហានចុងក្រោយបំផុតប៉ុណ្ណោះ»។
ការចូលរួមវិភាគទានថ្មីនេះ បាននាំមកនូវការគាំទ្រសរុបរបស់សហរដ្ឋអាមេរិក សម្រាប់កម្មវិធីមនុស្សធម៌របស់អង្គការសហប្រជាជាតិដល់ ៣.៨ពាន់លានដុល្លារ នៅទូទាំងប្រទេសចំនួន២១ ។
បើយោងតាមក្រសួងការបរទេសឱ្យដឹងថា ថវិកានោះនឹងត្រូវបានផ្តល់អាទិភាពសម្រាប់គម្រោងដំណើរការក្នុងស្រុក ជួយដល់ប្រជាជនងាយរងគ្រោះបំផុត។
ក្រសួងការបរទេសបន្ថែមថា៖ « ការចូលរួមវិភាគទានដំបូងបានផ្តល់ជំនួយសង្គ្រោះជីវិតដល់មនុស្ស ២១.១លាននាក់ លឿនជាងមុន មានប្រសិទ្ធភាពជាងមុន និងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើអ្នកដែលប្រឈមមុខនឹងតម្រូវការមនុស្សធម៌ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលតិចជាងបួនខែ»។
យ៉ាងណា ចំនួនទឹកប្រាក់នេះគ្រាន់តែមួយភាគតូចមួយដែលសហរដ្ឋអាមេរិកបានចូលរួមវិភាគទានកាលពីអតីតកាល ហើយឆ្លុះបញ្ចាំងលើរដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ នៅតែជឿថាចំនួនទឹកប្រាក់ដ៏សប្បុរសនេះនឹងរក្សាតំណែងអាមេរិកក្នុងនាមជាអ្នកបរិច្ចាគមនុស្សធម៌ធំជាងគេបំផុតរបស់ពិភពលោក។
រដ្ឋបាល លោក ត្រាំ ធ្លាប់បានកាត់បន្ថយជំនួយបរទេសរបស់សហរដ្ឋអាមេរិករាប់លានដុល្លា ធ្វើឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិកាត់បន្ថយការចំណាយ គម្រោងជំនួយ និងការងាររាប់ពាន់កន្លែង៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


