ព័ត៌មានជាតិ
អ្នកសមរភូមិក្រោយ បន្តផ្ដល់ជំនួយទៅសមរភូមិមុខ ក្នុងគ្រាប្រទេសជាតិកំពុងទទួលរងការឈ្លានពានទឹកដីពីថៃ
ប្រជាពលរដ្ឋដែលជាអ្នកសមរភូមិក្រោយ មិនបាននៅស្ងៀមឡើយ ពោលបន្តផ្តល់ជំនួយឧបត្ថម្ភទៅកាន់អ្នកនៅសមរភូមិមុខ ក្នុងគ្រាប្រទេសជាតិកំពុងទទួលរងការឈ្លានពានទឹកដីធ្ងន់ធ្ងរពីប្រទេសសៀម។

លោក មាន រដ្ឋា ហៅ ពូចិន ជាអ្នកកៀរគរប្រមូលជំនួយឧបត្ថម្ភនានាពីសប្បុរសជន បានបញ្ជាក់ថា ក្នុងគ្រាដែលប្រទេសជាតិជួបបញ្ហាជម្លោះព្រំដែនតាមរយៈការបើកការឈ្លានពានពីសំណាក់ប្រទេសថៃរួចមក កម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លារបស់ប្រជាជនកម្ពុជា បានរួបរួមគ្នា ក្នុងការបន្តជួយឧបត្ថម្ភជាសម្ភារ ស្បៀងអាហារ ថវិកា និងសម្លៀកបំពាក់ជាដើម ដើម្បីជួយបន្តទៅកាន់វីរជនកងទ័ពអង់អាចហានក្លារបស់កម្ពុជា ក៏ដូចជាជនភៀសសឹក នៅសមរភូមិមុខ។

លោក មាន រដ្ឋា បានបង្ហាញ និងសង្ឃឹមជឿជាក់យ៉ាងមុតមាំខ្លាំងថា ក្នុងនាមប្រជាពលរដ្ឋ ក្រោមដំបូលសន្តិភាព បានកោតសរសើរគាំទ្រលើប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំបញ្ជាក្នុងសមរភូមិដ៏ក្ដៅគគុកនេះ។

ពលរដ្ឋ ជាសប្បុរសជន សម្តែងនូវក្តីក្ដុកក្ដួលក្រៃលែងឥតឧបមា និងទទួលយកមិនបានដាច់ខាតលើទង្វើអមនុស្សធម៌ និងសាហាវព្រៃផ្សៃពីសំណាក់កងកម្លាំងយោធាថៃ ដែលបានបើកការបាញ់ប្រហារគ្មានមេត្តាឈ្លានពានចូលទឹកដីកម្ពុជា បណ្តាលឲ្យមនុស្សជាច្រើនត្រូវរងរបួស និងស្លាប់។

តាមរយៈកម្លាំងសាមគ្គីភាពក្នុងការផ្តល់ជាជំនួយឧបត្ថម្ភទៅកាន់អ្នកសមរភូមិមុខនេះដែរ ប្រជាជន ឬសប្បុរសជននានាទាំងអស់ អាចជួយទៅតាមរយៈអង្គភាព នៃស្ថាប័នរដ្ឋនានាដែលមានការរៀបចំទទួលជំនួយ ឬក៏តាមរយៈការឧបត្ថម្ភថវិកាតាមរយៈការស្កេនលើប្រព័ន្ធអនឡាញ ដែលអង្គភាពនីមួយៗ បានបង្ហាញលើបណ្ដាញទំនាក់ទំនងសង្គម ឬក៏យកទៅផ្ទាល់ដល់ទីតាំងទាំងឡាយមានការរៀបចំទទួល ដើម្បីក្រុមការងាររៀបចំចាត់ចែងបញ្ជូនបន្តទៅកាន់សមរភូមិមុខ ជួយដល់វីរជនកងទ័ព និងជនភៀសសឹកកម្ពុជា ក្នុងគ្រាប្រទេសជាតិកំពុងទទួលរងនូវការឈ្លានពានទឹកដី៕
អត្ថបទ ៖ សុភា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


