កីឡា
នេះលទ្ធផល៦គូការប្រកួតជើងឯកយុវជនស្វាយរៀងខាប់U18សប្តាហ៍ទី១
ការប្រកួតបាល់ទាត់ជើងឯកស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ លើកទី១ ឆ្នាំ២០២៣ បានបញ្ចប់សប្តាហ៍ទី១ហើយដែលមានការប្រកួតចំនួន៦គូ ក្នុងនោះមានការឈ្នះចាញ់៤គូ និងស្មើគ្នា២គូ។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៩ ខែសីហា មានការប្រកួត៣គូ ក្នុងនោះ ក្រុម United Sez បានយកឈ្នះក្រុមយុវជនឆន្ទៈកីឡា ដោយលទ្ធផល តដៃមិនរួច ០-៦ ខណៈក្រុមយុវជនសាមគ្គីរកបាន៣ពិន្ទុពេញពីជ័យជម្នះ ០-២ លើក្រុមត្រកួនទែក ខណៈ សសយក ឃុំស្វាយតាយាន បានត្រឹមចែកពិន្ទុគ្នា១ពិន្ទុម្នាក់ បន្ទាប់ពីស្មើគ្នា ១-១។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី២០ ខែសីហា ក្រុមយុវជនព្រះខ័នរាជស្វាយរៀងបានត្រឹមស្មើ ០-០ ជាមួយក្រុម ពូប្រុស ឡីង គួយ ខណៈក្រុម RED BULL លត់ក្រុម សសយក ស្រុកចន្រ្ទា ៥-០ ហើយក្រុម BLUE DRAGON ក៏មិនធម្មតាដែរដោយបានយកឈ្នះលើ NEVER WIN ដោយលទ្ធផល ៥-១។

ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣
- សសយក ឃុំស្វាយតាយាន ១-១ RAINBOW FC
- ត្រកួនទែក ០-២ យុវជនសាមគ្គី
- យុវជនឆន្ទះកីឡា ០-៥ UNITED SEZ

ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣
- ព្រះខ័នរាជស្វាយរៀង ០-០ ពូប្រុស ឡីង គួយ
- RED BULL ៥-០ សសយក ស្រុកចន្រ្ទា
- BLUE DRAGON ៥-១ NEVER WIN

សូមបញ្ជាក់ថា នេះជាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលសប្តាហ៍ទី១។



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


