ជីវិតកម្សាន្ដ
តូច ស៊ីណេ ក្លាយជាស្រ្តីដំបូងគេ ប្រឡង Miss Universe ក្រោយស្ថាប័ននេះបើកឱកាសដល់អ្នកមានគ្រួសាររួច
បន្ទាប់ពីស្ថាប័ន Miss Universe បានប្រកាសបើកឱកាសឱ្យស្រ្ដីដែលមានគ្រួសារ ឬមានកូនរួចហើយអាចដាក់ពាក្យចូលរួមប្រឡងកម្មវិធីបវរកញ្ញាបាន ពេលនេះ គឺរកឃើញស្ត្រីគេដំបូងដែលបានដាក់ពាក្យប្រកួតប្រជែងជាមួយបេក្ខភាពដទៃទៀតនៅក្នុងកម្មវិធីមួយនេះ។

នៅលើផេក Universe Pageant បានបង្ហោះអមដោយរូបភាពថា «បន្ទាប់ពីស្ថាប័ន Miss Universe បានបើកសិទ្ធឱ្យស្រ្ដីដែលមានគ្រួសារហើយអាចចូលប្រឡងបាន បងស្រី តូច ស៊ីណេ គឺជាបេក្ខភាពបវរកញ្ញាតំណាងឱ្យខេត្តព្រះសីហនុក្នុងការប្រឡង Miss Universe Cambodia 2023 ដំបូងគេបំផុតដែលបានដាក់ពាក្យចូលរួមប្រកួតក្នុង កម្មវិធីបវរកញ្ញា ដោយគាត់គឺជាអ្នកម្ដាយដែលមាន Baby ចំនួន ២ នាក់ រួចទៅហើយ»។


ប្រភពបញ្ជាក់ថា «ថ្វីត្បិតតែគាត់មានគ្រួសាររួចក៏ពិតមែន ប៉ុន្តែរូបសម្រស់ និងសមត្ថភាពរបស់គាត់ គឺមិនធម្មតានោះទេ ដោយគាត់បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យសង្គមកិច្ច ហើយគាត់អាចនិយាយបាន ៣ភាសា គឺ ,ខ្មែរ , English, Chinese ចំណែក ឯកម្ពស់របស់គាត់វិញ គឺគាត់មានកម្ពស់ 170 cm»។

ប្រភពបន្តថា អ្វីដែលពិសេស គឺគាត់ក៏ធ្លាប់ជាបុគ្គលិកនៅក្នុងស្ថាប័នបវរកញ្ញាមួយផងដែរ ដូច្នេះការយល់ដឹងពីវិស័យមួយនេះគាត់ក៏ដឹងច្បាស់ ពីអ្វីដែលកម្មវិធីប្រកួតចង់បានផងដែរ យ៉ាងនា អ្នកទាំងអស់គ្នាកុំភ្លេចជួយគាំទ្រគាត់ផង ព្រោះគាត់ជាស្រ្ដីដែលមានគ្រួសាររួចហើយ ក្លាហានក្នុងការមកប្រជែងដណ្ដើមមកុដបវរកញ្ញាចក្រវាលក្នុងឆ្នាំនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


