ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ២ គ្រាប់ ខណៈលោក គីម ជុងអ៊ុន កំពុងនៅ រុស្ស៊ី
យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណចំនួន ២ គ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើត ខណៈឆ្មាំឆ្នេរជប៉ុនអះអាងថា មីស៊ីលនោះបានហោះធ្លាក់ចុះចូលសមុទ្ររបស់ខ្លួន ។

ការបាញ់បង្ហោះនេះបានកើតឡើង ស្របពេលដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ីសម្រាប់កិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ខណៈរបៀបវារៈក្នុងការចរចានោះអាចជា កិច្ចព្រមព្រៀងលក់អាវុធ ។
ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងកាំជ្រួចមីស៊ីលជាច្រើនគ្រាប់នៅឆ្នាំនេះ ដោយបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ដែលត្រូវបានដាក់លើកម្មវិធីមីស៊ីលនុយក្លេអ៊ែររបស់ខ្លួនក្នុងឆ្នាំ ២០១៧ ។

ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយជិតចំនួន ២ គ្រាប់កាលពីថ្ងៃទី ៣០ ខែសីហា ខណៈកាលពីពេលថ្មីៗនេះលោក គីម ក៏បានដឹកនាំក្នុងកម្មពិធីសម្ពោធនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរលើកដំបូងរបស់ប្រទេសឈ្មោះ Hero Kim Kun Ok ផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្នលោក គីម ជុងអ៊ុន កំពុងស្ថិតក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីចាកចេញពីទីក្រុងព្យុងយ៉ាងតាមរថភ្លើងពាសដែកកាលពីថ្ងៃអាទិត្យ ហើយនេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ ចាប់តាំងពីឆ្នាំ ២០១៩ មក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ តើ ពូទីន នឹងឲ្យ កូរ៉េខាងជើង ដឹកអ្វីទៅប្រទេសវិញ ហើយ រុស្ស៊ី ទទួលបានអ្វីពី គីម ជុងអ៊ុន?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


